វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាន “Open Water Swimming” ម

0
1113

ភ្នំពេញ៖ តាមសេចក្ដីប្រកាសពត៌មានពីសហព៧ន្ធខ្មែរកីឡាហែលទឹកនោះថា សហព័ន្ធនេះនឹងរៀបចំវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានហែលទឹកចម្ងាយឆ្ងាយ “Open Water Swimming” នៅអាងហែលទឹកនៃមណ្ឌលតេជោ ហ៊ុន សែន ទីរួមខេត្តកំពង់ចាម ។

វគ្គនេះរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹកក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំយុវជននិងកីឡាដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមិថុនា ឆ្នាំ២០១៨ ។

លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែល ទឹកបានមានប្រសាសន៍ថា សម្រាប់វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានហែលទឹកចម្ងាយឆ្ងាយ “Open Water Swimming” យើងមានគោលដៅបណ្តុះបណ្តាលគ្រូនៅខេត្តកំពងចាមដែលជាខេត្តមានសក្ដានុពលជាងគេលើប្រភេទកីឡាហែលទឹក ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញដែលមានសិក្ខាកាមចំនួន១៥នាក់ក្នុងនោះខេត្តកំពង់ចាម៥នាក់ ខេត្តត្បូងឃ្មុំ៥នាក់ និងរាជធានីភ្នំពេញ៥នាក់ដែរ។

លោកបានបន្តថាវគ្គបណ្តុះបណ្តាលនេះសហព័ន្ធបានប្រើប្រាស់ថវិការបស់ក្រសួងអប់រំ២០១៨ដោយសារតែវគ្គហែលទឹកចម្ងាយឆ្ងាយនេះសំខាន់សមា្រប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ហើយក្រៅពីវិញ្ញាសាហែលចម្ងាយឆ្ងាយទៅសហព័ន្ធ្ ឈាន ទៅវិញ្ញាសាលេងបាល់ក្នុងទឹក (OpenPolo)ទៀតត្រូវរកគ្រូឧទ្ទេសមកពីខាងក្រៅប្រទេស៕

Facebook Comments
Loading...