មន្រ្តីសង្ឃចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ក្រោយធ្លាយរូបភាពដេកជាមួយនារីម្នាក់ តាមបណ្ដាញសង្គមហ្វេសប៊ុក 

0
1123

បន្ទាយមានជ័យ : ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៥ រហូតដល់ថ្ងៃរសៀល ខែមិថុនា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃដដែលនេះ មានការនិមន្ដចូលរួមពីថ្នាក់ដឹកនាំសង្ឃ មន្ដ្រីធម្មការ មន្ដ្រីសាលាខេត្ត ព្រះចៅអធិការវត្តភ្នំបាក់លើ ស្រិល វណ្ណា ដែលជាអ្នកពាក់ព័ន្ធនឹងនារីឈ្មោះ កែ លីតា ដែលស្ថិតនៅក្នុងរូបភាព និងវីដេអូជាមួយព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ និងអ្នកសារព័ត៌មានជាច្រើននាក់។

ក្រោយការឆ្លើយឆ្លងគ្នាពីសំណាក់អ្នកពាក់ព័ន្ធនៅទីបំផុតទៅ ថ្នាក់ដឹកនាំសង្ឃ ក៏បានសម្រេចចាប់ផ្សឹកព្រះចៅអធិការដែលពាក់ព័ន្ធជាមួយស្រីញី នៅថ្ងៃនេះតែម្ដង ហើយនីតិវិធីបន្ដទៀត ឬការប្ដឹងផ្ដល់គ្នារវាងភាគីទាំង២ នឹងធ្វើឡើងនៅពេលក្រោយ៕

Facebook Comments
Loading...