មហាផ្ទៃ ដណ្តើមបានមេដាយមាស៣ ក្នុងចំណោម៤វិញ្ញាសា

0
974

ភ្នំពេញ: សម្រាប់ថ្ងៃទី៤មិថុនានេះការប្រកួតកីឡាជាតិលើប្រភេទកីឡាវាយកូនឃ្លីលើតុបានបញ្ចប់ការប្រកួតជាស្ថាពរហើយ ។ ប្រភេទកីឡាវាយកូនឃ្លីលើតុមាន៩រាជធនី-ខេត្តចូលរួមប្រកួតគឺរាជធានីភ្នំពេញ អង្គភាពកីឡាក្រសួងមហាផ្ទៃខេត្តកណ្ដាល កំពតខេត្តព្រះសីហនុ កំពង់ចាម មណ្ឌលគីរី បាត់ដំបង និង ខេត្តឧត្តរមានជ័យ ។

វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន ៤ គឺវិញ្ញាសាប្រកួតជាក្រុមបុរស វិញ្ញាសាប្រកួតជាគូបុរស វិញ្ញាឯកត្តជនបុរស និង វិញ្ញាសាឯកត្តជននារី ។

ចំពោះលទ្ធផលនៃការប្រកួតនោះវិញ្ញាសាប្រកួតជាក្រុមបុរសមេដាយមាសបានទៅអង្គភាពកីឡាក្រសួងមហាផ្ទៃ មេដាយប្រាក់បានទៅខេត្តកណ្ដាល និងមេដាយសំរិទ្ធបានទៅរាជធានីភ្នំពេញ ។

វិញ្ញាសាប្រកួតជាគូបុរសមេដាយមាសបានទៅអង្គភាពកីឡាក្រសួងមហាផ្ទៃដែលមានកីឡាករសឹង តុលា និងសារៈ ស៊ូព្រីង មេដាយប្រាក់បានទៅខេត្តកណ្ដាលដែលមានកីឡាករទៀ ហុកលី និង ឃី តាយ ។ មេដាយសំរិទ្ធបានទៅរាជធានីភ្នំពេញដែលមានកីឡាករទៀ តិចអ៊ួយ និង គឹម សុវណ្ណា ។

វិញ្ញាសាឯកត្តជនបុរសមេដាយមាសបានទៅកីឡាករសឹង តុលាអង្គភាពកីឡាក្រសួងមហាផ្ទៃ មេដាយប្រាក់កីឡាករជា សុខឃៀងខេត្តព្រះសីហនុ និង មេដាយសំរិទ្ធកីឡាករទៀ ហុកលីខេត្តកណ្ដាល ។

វិញ្ញាសាឯកត្តជននារីមេដាយមាសបានទៅកីឡាការិនីភូ ស៊ីវអ៊ិញ ខេត្តបាត់ដំបង មេដាយប្រាក់កីឡាការិនីខៀវ ចិន្ដាត័ត្នអង្គភាពកីឡាក្រសួងមហាផ្ទៃ និងមេដាយសំរិទ្ធកីឡាការិនីស៊ង ប៊ុននីតាមកពីខេត្តកំពត ។

Facebook Comments
Loading...