ថៅកែក្លឹបឆេលស៊ី Abramovich បានទទួលសញ្ជាតិអ៊ីស្រាអែល

0
21287

មហាសេដ្ឋីថៅកែក្លឹបឆេលស៊ី ដែលមានកំណើតដើមជនជាតិ ជ្វីវ សញ្ជាតិរុស្ស៊ី លោក Abramovich បានធ្វើដំណើរទៅក្រុងទីតែលអាវីវ បន្ទាប់ពីគាត់បានទទួលសញ្ជាតិអ៊ីស្រាអែល។

មន្រ្តីអន្តោប្រវេសន៍អង់គ្លេសបានប្រាប់ BBC ថា គាត់បានសម្ភាសកាលពីសប្តាហ៍មុនជាមួយស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុងមូស្គូ។ លោក Abramovich ដែលមានលុយ១១,៧ពាន់លានដុល្លារ មានវ័យ ៥១ឆ្នាំនិងក្លាយជាអ្នកមានដាច់គេបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល។

គួរបញ្ជាក់ថា លោក Abramovich មិនត្រូវបានអង់គ្លេសពន្យាទិដ្ឋាការអោយក្រោយពេលដែលអង់គ្លេស និងរុស្ស៊ីមានភាពតានតឹងខាងការទូត ក្រោយពីអង់គ្លេសចោទរុស្ស៊ីថា ជាអ្នកបំពុលអតីតចារកម្មរុស្ស៊ី និងកូនស្រីម្នាក់នៅក្នុងប្រទេសអង់គ្លេស។

ដោយសារតែបញ្ហាទិដ្ឋាការ ថៅកែក្លឹបឆេលស៊ីរូបនេះមិនបានចូលទស្សនាការប្រកួតបាល់ទាត់ FA Cup វគ្គផ្តាច់ព្រ័តនៅពហុកីឡាដ្ឋាន Wembley កាលពីដើមខែឧសភា ដែលពេលនោះ ឆេលស៊ី ឈ្នះ Man Unt ពីរ ទល់ មួយ៕

Facebook Comments
Loading...