សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ពីបទហិង្សាដោយចេតនា…!

0
42467

កណ្ដាល៖ សមត្ថកិច្ចស្រុកស្អាងបានធ្វើការឃាត់ខ្លួនយុវជនម្នាក់តាមដីកាលេខ៣៥៩ ដក បចខ ចុះថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៧ របស់លោក ហុក វ៉ាន់ធីណាចៅក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តកណ្ដាល ។

ប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាលករណី ហិង្សាដោយចេតនាការអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនបាននៅថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំ ច នព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង១០នាទី នៅចំណុចភូមិវាលឃុំស្អាងស្រុកស្អាងខេត្តកណ្ដាល ។

ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំសហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌស្រុកស្អាង បានធ្វើការឃាត់ខ្លួនឈ្មោះផល សារុនហៅទិចភេទប្រុសអាយុ២៨ ឆ្នាំជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែកទីលំនៅបច្ចុប្បន្ន ភូមិវាល ឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្ដាលពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ជនបង្កត្រូវបានបានបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយសនសុភក្ដ័

Facebook Comments
Loading...