អាមេរិចយ៉ាប់ពេក អាឡឺម៉ង់ងាកមករកចិនវិញ

0
10362

អាមេរិចហាក់ដូចជាធ្វើឲ្យអាឡឺម៉ងធុញថប់គ្រប់គ្រាន់ហើយចំពោះគោលលនយោបាយការបរទេសរបស់ខ្លួន។ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Angela Merkel អធិកាបតីអាឡឺ ម៉ង់ទៅកាន់ប្រទេសចិននិងរុស្សីកន្លងទៅនេះគឺកាន់តែបញ្ជាក់ឲ្យឃើញច្បាស់អំពីបញ្ហានេះ ។

រំលឹកឡើងវិញ កាលពីថ្ងៃទី១០ខែឧសភា លោកស្រីអធិការបតីអាឡឺម៉ង់រូបនេះបាននិយា យថា សហភាពអឺរ៉ុបមិនអាចប៉ាន់ប្រមាណបានអំពីឥរិយាបទរបស់សហរដ្ឋអាមេរិចទៀតទេ។ ហេតុនេះយើង ត្រូវតែស្វះស្វែងរកដៃគួផ្សងទៀតដើម្បីធ្វើសហប្រតិបត្តិការជាមួយជំនួសវិញ។ ការអត្ថាធិប្បាយនេះគឺទំនងជាធ្វើឡើងសំដៅទៅលើលោក​ដូណាល់ត្រាំហើយ ក្រោយ ពីលោកត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេស សម្ពន្ធមិត្តអាមេរិចដែលជាដៃគូពាណិជ្ជកម្មជាមួយអ៊ីរ៉ង់៕

Facebook Comments
Loading...