ភ្នំពេញ:នៅរសៀលថ្ងៃទី២៦ឧសភាលើសង្វៀនអាស៊ីអាគ្នេយ៍ អ្នកប្រដាល់ថៃសេន ឃុម(Sen Khum)ដែលធ្លាប់ត្រូវអ្នកប្រដាល់កម្ពុជាមាស ច័ន្ទមានសមាគមប្រដាល់ក្រសួងការពារជាតិវាយឲ្យសន្លប់មុនទឹកទី៥ម្ដងកាលពីដើមខែឧសភានោះបានត្រឡប់មកប្រកួតសងសឹកវិញហើយ ។
អ្នកប្រដាល់កម្ពុជា មាស ច័ន្ទមាន រូបនេះមានប្រវត្តិប្រកួតចំនួន១៣៦ដង ឈ្នះ១០១ដង ចាញ់ចាញ់៣១ដង និងស្មើពិន្ទុ៤ដង រីឯអ្នកប្រដាល់ថៃសេន ឃុមវិញគេមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៦២ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។លើកនេះសេន ឃុមសងសឹកបានសម្រេច ឬ ច័ន្ទមាននៅរក្សាតំនែងជាអ្នកឈ្នះបានបន្តទៀត ?
ខាំ ខ្លានាងក្លិបរ៉ាហាប់ស្វាយប៉ាកដែលប៉ុន្មានប្រកួតរបស់គេជាមួយអ្នកប្រដាល់ថៃជួបបរាជ័យរហូតនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃគុត សាកន(Kout Sakorn)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១ គីឡូក្រាម។
សូមបញ្ជាក់ថានេះជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនហមកប្រកួតនៅស្រុកខ្មែរ ។មិនមាននរណាដឹងថាតើគេមានសមត្ថភាពប៉ុណ្ណាៗនិងមានរបៀបវ៉ៃយ៉ាងណានោះឡើយ ។ គុត សាកនមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៧ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។
ចំពោះខាំ ខ្លានាងគេប្រកួតជាមួយអ្នកប្រដាល់រួមជាតិគ្នាឯងគេវ៉ៃបានល្អតែពេលប្រកួតជាមួយថៃបែរជាជួបបរាជ័យរហូត ។អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥១ដង ចាញ់ចាញ់១៥ដង និងស្មើពិន្ទុ ២ ដង ។ការប្រកួតលើកនេះខាំ ខ្លានាងអាចដណ្ដើមជ័យជំនះពីគូប្រកួតបានឬទេ ?