មន្ត្រីសង្ឃថៃ៦អង្គត្រូវចាប់ស្រាតស្បង់វាយខ្នោះ ក្រោយប៉ូលីសឆ្មក់ចូលចាប់ខ្លួន

0
20214

តាមកាសែតបាងកកប៉ុស្តិ៍ផ្សាយឲ្យដឹងថា កាលពីម្សិលមិញនេះ មានមន្ត្រីសង្ឃថៃចំនួ ន៦អង្គ រួមទាំងព្រះតេជគុណ ព្រះនាម អ៊ីសារ៉ាដែលមានព្រះនាមល្បីល្បាញផងនោះ ត្រូវបានប៉ូលីសឆ្មក់ចូលចាប់ខ្លួន បន្ទាប់ពីព្រះអង្គទាំងនោះបានបដិសេធន៍មិនចូលទៅ កាន់តុលាការតាមការកោះហៅ។

កងកុម្មង់ដូប៉ូលីស២០០នាក់បានឆ្មក់ចូលទៅក្នុងព្រះ វិហារមន្ត្រីសង្ឃជាន់ខ្ពស់ទាំងនោះពីបទចោទប្រកាន់បន្លំ​លួចប្រាក់។ នៅក្នុងចំណោមសង្ឃទាំងនោះក៏មានឧត្តមក្រុមប្រឹក្សាសង្ឃមួយអង្គផងដែរគឺព្រះតេជគុណ អ៊ីសារ៉ាដ៏ ល្បីល្បាញហើយដែលប្រជាជនថៃគោរពស្រឡាញ់។ ហេតុការណ៍កើតឡើងនៅវត្តអូ ណយ ស្រុកកំផែងសែន ខេត្តណាកនផាថំប្រទេសថៃ។

គួរបញ្ជាក់ថា ព្រះសង្ឃ អ៊ីសា រ៉ាគឺជាមុខសញ្ញាសំខាន់ដែលប៉ូលីសចង់ចាប់ខ្លួនបំផុតតាំងពីឆ្នាំ ២០១៣និង ២០១៤ មកម្ល៉េះដោយមានដីកាចាប់ខ្លួនរបស់តុលាការ ពីបទបង្កើតអង្គការសម្ងាត់មិនស្រប ច្បាប់ទៀតផង៕

Facebook Comments
Loading...