អ៊ឺរ៉ង់ ព្រមានទះឲ្យបែកកញ្ចប់មាត់រដ្ឋមន្ត្រីការបរទេសអាមេរិច

0
49453

មេបញ្ជាការរង​ឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់លោក Ismail Kowsari បានគូសបញ្ជាក់យ៉ាងដូច្នេះថាថា «ប្រជាជនអ៊ីរ៉ង់​ទាំងគួរតែរួបរួមគ្នា​ប្រឈមមុខ​នឹង​បញ្ហានេះ ហើយពួកគេ​នឹងវាយឱ្យ​បែកកញ្ចប់មាត់​របស់ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo»។

ប្រតិកម្ម​របស់លោក Ismail Kowsari កើតមានឡើង​បន្ទាប់ពី លោក Mike Pompeo បានស្នើឱ្យអ៊ីរ៉ង់​ផ្លាស់ប្ដូរគោល​នយោបាយដឹកនាំ​ប្រទេស និងនុយក្លេអ៊ែរ​របស់ខ្លួន ព្រមទាំងដោះ​លែងជនជាតិ​អាមេរិកទាំងអស់, ដកទ័ព​ចេញពីស៊ីរីទាំងអស់, ឈប់គាំទ្រ​ពួកឧទ្ទាម​ហួទី​នៅ​យ៉េមែន និងគម្រាម​កំហែង​អ៊ីស្រាអែល។

 

Facebook Comments
Loading...