នៅថ្ងៃច័ន្ទ៣កើតខែចែត្រឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៩. ០៣.២០១៨វេលាម៉ោង១១ម៉៤០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់ពីបទប្រើអំពើហិង្សាដោយចេតនា(វាយបណ្តាលឲ្យរបួស)នៅចំណុចមុខផ្ទះលេខ២០៤ផ្លូវលេខ១៩ ភូមិទី១០សង្កាត់ ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ។
.ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះLEE JIN WO ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិកូរ៉េ ខាងត្បូងមុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M30166671មានទីលំនៅមិនពិតប្រាកដ។
.វត្ថុតាងចាប់យកបានលិខិតឆ្លងដែនចំនួន០១មានលេខM30166671,កាបូបស្ពាយក្រណាត់ចំនួន២មានខោអាវមួយចំនួន។
.ជនរងគ្រោះឈ្មោះRICHARD STEPHENS ភេទប្រុសអាយុ៥៦ឆ្នាំ ជនជាតិអូស្រ្តាលីមុខរបរទេសចរណ៍មានទីលំនៅផ្ទះលេខ៦ផ្លូវលេខ
១៧៨សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញរាជធានីភ្នំពេញកាន់លិខិតឆ្លង
ដែនលេខN-1112010 (មិនទាន់យកលិខិតឆ្លងដែនមកឲ្យពិនិត្យ). ត្រូវជនសង្ស័យវាយនឹងដៃបណ្តាលឲ្យរបួសចំក្តោងច្រមុះបែកហូរឈាម។
*រឿងហេតុៈ ថ្ងៃទី១៩-០៣-២០១៨ វេលាម៉ោង១១ម៉៤០នាទីជនរងគ្រោះបានដឹក ប្រពន្ធជនជាតិខ្មែរ មកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមាន ជនសង្ស័យម្នាក់ខាងលើ ដើរតាមផ្លូវលេខ១៩ ពីត្បូងទៅជើង មកដល់ ទល់មុខជនរងគ្រោះ ដាក់កាបូបស្ពាយចុះ ហើយវាយទៅលើជនរងគ្រោះ ចំនួន០៣ដៃ បណ្តាលឲ្យរបួសចំក្តោងច្រមុះចំនួន០៤កន្លែង បន្ទាប់មក ជនសង្ស័យបានលើកកាបូបស្ពាយដើរចេញ បន្ទាប់មកកម្លាំងល្បាត យើងបានមកដល់ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុ តាង(កាបូបស្ពាយ) យកមកទីស្នាក់ការប៉ុស្តិ៍ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។