ប្រកួតជម្រុះជុំទី១ TV5 Knock-Out ធន មករា ផ្ដួល លាភ សំណាង សន្លប់ទឹកទី២

0
15443

ភ្នំពេញ: ការប្រកួតជម្រុះជុំទី១នៃព្រឹត្តិការណ៍TV5 Knock-Out Serie by K-Cement នាយប់ថ្ងៃទី២៧មករាអ្នកប្រដាល់២រូបទៀតហើតដែលដណ្ដើមបានកៅអីសម្រាប់ឡើងប្រកួតបន្តវគ្គជម្រុះជុំទី២ទៀត ។

photo_2017-07-01_20-42-37 [800x600]

អ្នកប្រដាល់អ្នកប្រដាល់ជើងចាស់លាភ សំណាងក្លិបកងពលតូចលេខ៧០បានសន្លប់ក្រោមថ្វីជង្គង់អ្នកប្រដាល់ជើងថ្មីធន មករាសមាគមប្រដាល់ក្រសួងការពារជាតិមុនស្នូរជួងបញ្ចប់ទឹកទី២ ។
នេះជាការជួបគ្នាដំបូងហើយរបស់អ្នកប្រដាល់ទាំង២រូបនេះ ។ស្ថានភាពនៃការប្រកួតមករាមានប្រៀបលើសំណាងតាំងពីដើមទឹកទី១មកម្ល៉េះ ។នៅទឹកទី១ទាំងសងខាងព្យាយាមវាយប្រហារលើគ្នាទៅវិញទៅមក ។ សំណាងដែលតែងតែប្រើកែងផ្ដួលគូប្រកួតនោះបែរជាត្រូវមករាប្រើជង្គង់អុកចូលពេញៗហើយត្រូវអាជ្ញាកណ្ដាលរាប់៨ ដល់ទៅ២លើក ។

មកដល់ទឹកទី២ជង្គង់មករាបញ្ចប់សំណាងមិនឲ្យក្រោកតដៃបានទៀតឡើយ ។សំណាងហាលអាវត្រឹមនោះឯមករាកក់កៅអីសម្រាប់ឡើងទៅប្រកួតជម្រុះជុំទី២ទៀត ។

 

ភារម្យកក់កៅអីសម្រាប់ឡើងទឦប្រកួតជម្រុះនៅជុំទី២បន្តទៀតក្នុង ខណៈដែលកុសលត្រូវវេចសម្ពាយវិលត្រឡប់ទៅផ្ទះវិញ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់លិញ ភារម្យ ក្លិបភារម្យគុនខ្មែរប្រកួតឈ្នះអ្នកប្រដាល់សេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុដាច់តែម្ដង ។ ការប្រកួតដែលមានតែ៣ទឹកនោះភារម្យមានប្រៀបលើកុសលពេញទាំង៣ទឹកតែម្ដង ។កុសលដែលធ្លាប់ជាអ្នកខ្លាំងមួយរូបដែរនោះគេទំនងជាហ្វឹកហាត់មិនបានគ្រប់គ្រាន់គឺគេចាញ់កម្លាំងគូប្រកួតដាច់តែម្ដង ។

ចំពោះការប្រកទរជាមិត្តភាពជាមួយថៃនោះអ្នកប្រដាល់អ៊ុំ ចំរើនក្លិបតាឡីដំរីមានរិទ្ធដែលប្រកាសប្រកួតសងសឹកជាមួយអ្នកប្រដាល់ថៃសាំង យុទ្ធ(Sang Yuth)នោះបែរជាត្រូវសន្លប់នៅទឹកទី២ដោយសារអ្នកប្រដាល់ថៃរូបនេះដដែល ។

Facebook Comments
Loading...