ប៉ូលីសថៃតាមចាប់ខ្លួនបុរសបារាំងម្នាក់និងស្ត្រីថៃម្នាក់ពីបទសម្លាប់មនុស្ស

0
22130

ដីការរបស់តុលាការមួយត្រូវបានប្រកាសឡើងដើម្បីតាមចាប់ខ្លួននារីថៃម្នាក់និងបុសម្នាក់ជាជនជាតិបារាំងដែលជាគូស្នេហ៍ថ្មីរបស់នារីនេះ ដោយសង្ស័យថាអ្នកទាំង២សមគំនិតគ្នាសម្លាប់ជនជាតិអ៊ីតាលីម្នាក់ ។ពេលនេះពួកគេកំពុងរត់គេចខ្លួន។

image

តុលាការខេត្តPhichit កាលពីថ្ងៃពុធបានយល់ពញរមចេញដីកា ដើម្បីតាមចាប់ខ្លួនស្ត្រីថៃឈ្មោះរូជារ៉ា អៀមឡាម៉ៃអាយុ៣៨ឆ្នាំ និងលោកAmuary Rigaud ជនជាតិបារាំងអាយុ៣៣ឆ្នាំដោយសារមានការពាក់ពន្ធ័ទៅនឹងការសម្លាប់បុរសអ៊ីតាលីម្នាក់ឈ្មោះGiuseppe De Stefaniអាយុ៦១ឆ្នាំជាអតីតសង្សាររបស់នាង រូជារ៉ាអៀមឡាម៉ៃតែម្តង។

ប៉ូលីសខេត្តPhichit បាននិយាយថា ប៉ូលីសនៅក្នុងទូទាំងប្រទេសត្រូវបានប្រកាសឲ្យយកចិត្តទុដាក់តាមដានរកឲ្យឃើញដើម្បីចាប់ ខ្លួនអ្នកទាំង២យកមកផ្តន្ទាទោស។គេនៅតែជឿជាក់ថាអ្នកទាំង២កំពុងតែស្ថិតនៅក្នុងប្រទេសថៃនៅឡើយទេ។គេក៏មិនទាន់ដឹងថាតើដោយមូលហេតុអ្វីដែលនាង រូជារ៉ារួមគំនិតជាមួយសង្សារថ្មីទៅសម្លាប់ស ង្សារចាស់របស់ខ្លួនដូច្នេះដែរ៕

Facebook Comments
Loading...