ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងប្រទេសបង់ក្លាដេសសម្លាប់មនុស្ស៧០នាក់ហើយ

0
11918

តាមBBC បានផ្សាយឲ្យដឹងថា មានមនុស្សប្រមាណជាជាង៧០នាក់ត្រូវបានសម្លាប់ដោយកង កម្លាំងសន្តិសុខរដ្ឋាភិបាលបង់ក្លាដេសក្នុងប្រតិបត្រិការបង្ក្រាបគ្រឿងញៀន ពេញមួយខែឧ សភានេះ។ បើតាមមន្ត្រីបង់ក្លាដេស បាននិយាយថាយុទ្ធនាការទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងក្នុងរដ្ឋធានី Dhakaតែម្តង។

កាលពីថ្ងៃសៅរ៍ក៏មានមនុស្សជាង១០០ផ្សេងទៀត ត្រូវបានចាប់ ខ្លួន ទាក់ទិនទៅនឹងការជួញដូរគ្រឿងញៀនខុសច្បាប់។ ឯអ្នកមួយចំនួនទៀតត្រូវបានបាញ់ សម្លាប់ដោយសារការបាញ់តដៃគ្នាជាមួយសមត្ថកិច្ច។

ចាប់តាំងពីមានយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសបង់ក្លាដេស មានមនុស្សរាប់ ពាន់នាកហើយត្រូវបានចាប់ខ្លួន។ ចំណែកអ្នកប្រើប្រាស់គ្រឿងញៀនរាប់រយនាក់ផ្សេងទៀត ទទួលរងការផាកពិន័យ៕

Facebook Comments
Loading...