បុរសម្នាក់បានធ្លាក់ក្នុងអណ្ដូងស្លាប់យ៉ាងអណោចអធ៌ម!

0
18082

កណ្តាល៖បុរសម្នាក់បានធ្លាក់ក្នុងអណ្ដូងស្លាប់យ៉ាងអណោចអធ៌មនៅថ្ងៃទី០៧.០៣.២០១៨។ ករណី ធ្លាក់ក្នុងអណ្ដូងទឹកបណ្ដាលឲ្យស្លាប់នេះកើតហេតុនៅវេលាម៉ោង១៦:១០នាទីនៅចំណុចភូមិអំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ប្រភពពីរសមត្ថបានអោយដឹងថា  ជនរងគ្រោះមានឈ្មោះសៀង គកភេទប្រុសអាយុ៦៧ឆ្នាំរស់នៅភូមិ អំពៅព្រៃ១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករជាមនុស្សមានសតិមិនគ្រប់(វិកលចរិក) ។

ប្រភពបានបន្តទៀតថា តាមការបំភ្លឺរបស់ប្អូនស្រីឈ្មោះសៀងពៅបានឲ្យដឹងថានៅថ្ងៃទី០៧.០៣.២០១៨ ១៦:០០នាទីពេលនោះមិនឃើញបងប្រុសជាជនរងគ្រោះទៅយកបាយដូចសព្វដងក៏បានមករកនៅផ្ទះតែមិនឃើញហើយបានដើររក។

លុះដល់វេលាម៉ោង១៦:១០នាទីនៅថ្ងៃទី០៧.០៣. ២០១៨ ក៏ប្រទះឃើញស្បែកជើងមួយជំហៀងនៅក្បែរអណ្ដូងនិងមួយជំហៀងទៀតនៅក្នុងអណ្ដូងបន្ទាប់មកក៏ឃើញបងប្រុសដែលជាជនរងគ្រោះបាន ស្លាប់នៅក្នុងអណ្ដូង បាត់ទៅហើយ រួចហើយបានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មការពិនិត្យរួមមាន៖ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសពៈឃើញថាសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយគឺស្លាប់ដោយសារលង់ទឹកអណ្តូងក្រោយពេលពិនិត្យរួចបានប្រគល់សពឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយសនសុភ័ក្ដ

IMG-20180308-WA0004

IMG-20180308-WA0000

IMG-20180308-WA0002

Facebook Comments
Loading...