ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​

0
14098

នៅអូរតាង៉ាវ ទីតាំងវរសេនាតូចអន្តរាគមន៍លេខ ២៨៤ ក្នុងភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអញ្ជើញចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃទីបញ្ជាការស្រាលយោធភូមិភាគទី១ និងកងពលតូចអន្តរាគមន៍លេខ ១២៨ (អូរអាឡៃ) និងតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីនិងមណ្ឌលគិរី។

ក្នុងឱកាសសិក្សាស្វែងយល់និងពិធីសំណេះសំណាលនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមនសិការស្នេហាជាតិ និងភាពអង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ រួមទាំងមន្ត្រីឧទ្យានុរក្ស ដែលបានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុការពារជាតិមាតុភូមិ វឌ្ឍនភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាជន។

1

2

3

4

5

6

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here