អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនដៃដល់ ០១នាក់ ទៅតុលាការ កណីហិង្សាដោយចេតនា!

3
29722

នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរយុត្តិធម៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនដៃដល់ ០១នាក់ ទៅតុលាការ ករណីហិង្សាដោយចេតនា(កាប់ដោយប្រើដាវ)។

ជនដៃដល់មានឈ្មោះ ទិត្យ ភា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ដោយជនដៃដល់ ខាងលើ បានប្រើអំពើហិង្សាដោយចេតនា(កាប់ដោយប្រើដាវ) ទៅលើជនរងគ្រោះ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ដំបូងឡើយ ខ្លួនបានទៅផឹកស៊ី នៅផ្ទះឈ្មោះ ប៉ង់ ដែលធ្វើពិធីបុណ្យដាលាន ជាអ្នកធ្វើការជាមួយគ្នា លុះពេលផឹកស៊ីបានមួយសន្ទុះ ស្រាប់តែឈ្មោះ ប៉ង់ បានយកដាវមកកាប់លើរូបខ្លួនប្រហែល ០៥ដាវ បណ្តាលឲ្យរងរបួសចំស្មា និងដៃឆ្វេង ដោយពុំដឹងមូលហេតុ តែពុំបណ្តាលឲ្យរបួសធ្ងន់នោះទេ ហើយត្រូវបានអ្នកនៅក្បែរនោះជួយឃាត់បំបែក ហើយឈ្មោះ ប៉ង់ ក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។ បន្ទាប់មករូបខ្លួន និងមិត្តភក្តិ ០៣នាក់ទៀត ដែលមានឈ្មោះ ធារ៉ា , ឈ្មោះ កុយ និងបងប្រុសឈ្មោះ កុយ(មិនស្គាល់ឈ្មោះ) បានជិះម៉ូតូ០២ ម៉ាក ហុងដា សេ១១០ ពណ៍ក្រហម និងម៉ាក ស្មាស មិនចាំស្លាកលេខ តាមរកឈ្មោះ ប៉ង់ ពេលពួកខ្លួនជិះដល់ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក៏ឃើញបុរសម្នាក់ ដែលមានរូបរាង ស្រដៀងឈ្មោះ ប៉ង់ និងមានពាក់មួកសុវត្ថិភាព ដោយនឹកស្មានថាឈ្មោះ ប៉ង់ ភ្លាមនោះ រូបខ្លួន ក៏បានលោតចុះពីលើម៉ូតូ ដោយមានកាន់ដាវ បានកាប់ទៅលើជនរងគ្រោះ មួយទំហឹង ហើយរូបខ្លួនក៏បានជិះម៉ូតូគេខ្លួនបាត់តែម្តង។ លុះដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២:២០នាទី ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថមកឃាត់រូបខ្លួនតែម្តង។ #PhnomPenhGRK

Image may contain: 1 person, standing, tree and outdoor

Facebook Comments
Loading...

3 COMMENTS

  1. This is really interesting, You’re a very skilled blogger. I’ve joined your feed and look forward to seeking more of your magnificent post. Also, I’ve shared your site in my social networks!

LEAVE A REPLY

Please enter your comment!
Please enter your name here