សម្តេចតេជោ ហ៊ុន សែន៖ មានសារព័ត៌មាន៣ប្រភេទ មិនគួរឱ្យមានវត្តមាននៅកម្ពុជាឡើយ

0
11618

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ បានប្រកាសថា នៅកម្ពុជាមានសារព័ត៌មាន ៣ប្រភេទ ដែលមិនគួរឱ្យមានវត្តមាននៅក្នុងប្រទេសនេះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា សារព័ត៌មានទាំង៣ប្រភេទនោះ រួមមាន៖

ទី១៖ គឺសារព័ត៌មានដែលបានតាំងខ្លួនជាប្រភេទក្រុមម៉ាហ្វីយ៉ា ដែលដែរជម្រិតទារប្រាក់ពីអ្នកដទៃជាថ្នូរ នឹងការចេញផ្សាយ បើគេមិនឱ្យផ្សាយអាក្រក់ពីគេ ជាពិសេសពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។

ទី២៖ គឺសារព័ត៌មានបានបើកដោយមិនមានច្បាប់ ហើយមិនបានបង់ពន្ធ ដែលកន្លងមកការបិទសារព័ត៌មាន មិនគោរពច្បាប់នៅកម្ពុជានេះ ត្រូវបានគេយកទៅផ្សាយថាសារព័ត៌មាននោះគឺជាជនរងគ្រោះទៅវិញ។

ទី៣៖ គឺជាប្រភេទសារព័ត៌មានតែឈ្មោះ ប៉ុន្តែមិនដែលមានសកម្មភាព មិនដែលចេញផ្សាយ នៅពេលដែលពួកគេប្រព្រឹត្តល្មើសច្បាប់ បែរជាយកឈ្មោះសារព័ត៌មាននោះមកសំអាងទៅវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងព័ត៌មានបន្តចាត់វិធានការលើសារព័ត៌មានទាំង៣ប្រភេទនេះ ឱ្យបានតឹងរឹងបន្ថែមទៀត ទោះជាកន្លងមកក្រសួងព័ត៌មានបាន ចាត់វិធានការខ្លះរួចទៅហើយក្តី។

27066820_1584494628265695_3276381735371005760_n

Facebook Comments
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here