បុរសម្នាក់បានធ្លាក់ពីលើដើមត្នោតបណ្តាលអោយរងរបួសនៅពេលបញ្ជូនទៅមន្ទីពេទ្យបានស្លាប់

0
19002

កំពង់ឆ្នាំង៖ បុរសម្នាកបានធ្លាកពីលើដើមត្នោតកំពស់១០ម៉ែត្របណ្តាលអោយរងរបួសធ្ងន់និងបានដាចខ្យលស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីពេទ្យ ។ ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និងល្ងាច់ថ្ងៃទី១០ម្សិលមិញត្រង់ចំណុចភូមិខ្វិតឃុំពង្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះមានឈ្មោះ បេត សារឿន ភេទប្រុសអាយុ៣៦ឆ្នាំមានប្រពន្ធកូន២នាក់នៅក្នុងបន្ទុករសនៅក្នុងភូមិឃុំស្រុកកើតហេតុ ។

សមត្ថកិច្ចដដែលបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅឡើងត្នោតត្រងធ្វើទឹកត្នោតជូដូចសព្វមួយដង ។ ប៉ុន្តែនៅពេលដែលឡើងដល់ចុងត្នោតស្រាប់តែបាក់កាំបង្អោងរបូតដៃធ្លាក់មកក្រោមបណ្តាលអោយរងរបួសធ្ងន់និងត្រូវបានក្រុមគ្រួសាសាច់ញ្ញាតិដឹកយកទៅសង្គ្រោះបន្ទាន់ខេត្ត តែដោយសាររបួសធ្ងន់ធ្ងពេកក៍បានដាច់ខ្យល់ស្លាប់នៅពេលដែលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្ត ។ សាកសពត្រូវបានដឹកនាំយកមកលំនៅឋានរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។

សូមបញ្ជាក់ផងដែថាប្រជាពលរដ្ឋនៅក្នុងស្រុករលាប្អៀរក្រៅពីការថ្វើស្រែចំការនិងច្រូតកាត់អ្នកខ្លះបានប្រកបឡើងត្នោតខ្លះទៀតក៍ត្រីនិងមុខរបបផ្សេងៗទៀតដើម្បីផ្គត់ផ្គង់ជីវភាពគ្រូសារ ។ តែទួសជាយ៉ាងណាការឡើងត្នោតតែងតែបង្កគ្រោះថ្នាក់ដល់អ្នកឡើងត្នោតជាញឹកញាប់រួមមានទាំងអ្នករបួសពីការនិងអ្នកខ្លះទៀតក៍បានរងការស្លាប់បាត់បងជីវិតថែមទៀតផង ៕ ជាវុត្ថាកំពង់ឆ្នាំង

IMG-20180111-WA0001

Facebook Comments
Loading...