ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍នេះមន្ត្រីអាកាសចរកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុន The Southeatern China Shenzhen Airline បានធ្វើការហោះហើរនិងចុះចតជាផ្លូវការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលនេះជាក្រុមហ៊ុនអាកាសចរទី១១ហើយរបស់ចិនដែលបានបើកជើងហោះហើរមកដោយផ្ទាល់ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា។
ក្រុមហ៊ុននេះនឹងធ្វើការហោះហើរ៣ជើងក្នុងមួយសប្តាហ៍រវាងទីក្រុង Shenzhenមកកាន់រាជធានីភ្នំពេញ។យន្តហោះនេះបានដឹកអ្នកដំណើរ១៦១នាក់ចុះចតជាលើកដំបូង នៅព្រលានយន្តហោះភ្នំពេញនៅម៉ោង២រសៀលនេះ។
នៅ-ឆ្នាំ២០១៧នេះកំណើននៃការហោះហើរ កម្ពុជា-ចិន-កម្ពុជាមានការកើនឡើងកាន់តែខ្លាំងជាពិសេសនៅតាមព្រលានតន្តហោះអន្តរជាតិទាំង៣ របស់កម្ពុជា។មានរបាយការណ៍ថាមានអ្នកដំណើរចិនប្រមាណ១លានអ្នកបានឆ្លងកាត់ព្រលានទាំងនេះ៕
Facebook Comments
Loading...
You’re so awesome! I don’t believe I have read a single thing like that before. So great to find someone with some original thoughts on this topic. Really.. thank you for starting this up. This website is something that is needed on the internet, someone with a little originality!