ផ្ទះទទួលផលចោរកម្មនិងធ្វើអាជីវកម្មគ្មានច្បាប់អនុញ្ញាតិ្តត្រូវសមត្ថកិច្ចស្រុកស្អាងចុះបង្ក្រាបដកហូតបានម៉ូតូ២៦គ្រឿង..!

0
12553

កណ្ដាល: នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១០និង១០នាទី ដោយទទួលបានបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្តាល និងលោក ឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងទទួលផែននគរបាលយុត្តិធម៌ដឹកនាំផ្ទាល់ដោយលោក វរះសេនីយ៍ឯក សេង សុជាតិអធិការនគរបាលស្រុកស្អាង និងមានការសម្របសម្រួលដោយលោក សេង រិទ្ធី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាលបានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ជ្រូ គីមស្រុី ដែលធ្វើអាជីវកម្មខុសច្បាប់ ប្រទះឃើញម៉ូតូពុំមានលិខិតសំគាល់ទាំងអស់ ។

ប្រភពបានអោយដឹងថាក្នុងការចុះបង្ក្រាបនេះសមត្តកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់មានឈ្មោះជ្រូគីមស្រុីភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិតាលន់ឃុំតាលន់ស្រុកស្អាងខេត្តកណ្ដាលនឹងដកហូតវត្ថុតាងបានម៉ូតូចំនួន ២៦គ្រឿង ក្នុងនោះ .
១ , ម៉ាក ហុងដាសេ៩០ ជ្រុង ចំនួន ០១គ្រឿង
២ , ម៉ាក ស៊ុយសុីគីស្មាស់ ចំនួន ០៤គ្រឿង
៣ , ម៉ាក ហុងដា អ៊ែ ប្លេត ចំនួន ០១គ្រឿង
៤ , ម៉ាក ហុងដា ស្កូពី ចំនួន ០១គ្រឿង
៥ , ម៉ាក ហុងដា MSX ចំនួន ០១គ្រឿង
៦ , ម៉ាក ហុងដា សេ៥០ ចំនួន ០៤គ្រឿង
៧ , ម៉ាក ហុងដា សេ១២៥ ចំនួន ០២គ្រឿង
៨ , ម៉ាក ស៊ុយ សុីគីណូវ៉ូ ចំនួន ០១ គ្រឿង
៩ , ម៉ាក ហុងដា អាយខុន ចំនួន ០១គ្រឿង
១០ , ម៉ាក យ៉ាម៉ាហា ចំនួន ០១គ្រឿង
១១ , ម៉ាក ស៊ុយ សុីគីវីវ៉ា ចំនួន ០១គ្រឿង
១២ , ម៉ាក ហុងដា សេ៩០ មូល ចំនួន ០២គ្រឿង
១៣ , ម៉ាក ហុងដា STR ចំនួន ០១គ្រឿង
១៤ , ម៉ាក ហុងដា វ៉េង ចំនួន ០១គ្រឿង
១៥ , ម៉ាក សេ១០០ កូរ៉េ ចំនួន ០២គ្រឿង
១៦ , ម៉ាក ហុងដា សេ៧០ ចំនួន ០១គ្រឿង
១៧ , ម៉ាក ហុងដា សេ៩០ ចំនួន ០១គ្រឿង ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ជ្រូ គីមស្រុី បានសារភាពថា ខ្លួនទទួលទិញម៉ូតូខាងលើនេះ តម្លៃ ២០០,០០០៛ (ម្ភៃមុឺនរៀល) ទៅ ១០០,០០០០៛ (មួយលានរៀល) ក្នុង០១គ្រឿង ទៅតាមប្រភេទម៉ូតូ ដោយគ្រាន់តែធ្វើលិខិតទិញលក់តែប៉ុណ្ណោះ បើហួសកំណត់កិច្ចសន្យាខ្លួន (គីមស្រុី) នឹងលក់ម៉ូតូនេះបន្ត ។ ឈ្មោះ ជ្រូ គីមស្រុីអះអាងថា ខ្លួនពុះមានច្បាប់អនុញ្ញាត្តប្រកបរបរអាជីវកម្មនេះឡើយ ។

បច្ចុប្បន្នជនសង្ស័យត្រូវ បានអធិការដ្ឋាននគរបាលស្រុកស្អាងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយសនសុភក្ដ័

IMG-20171108-WA0042

IMG-20171108-WA0038

IMG-20171108-WA0040

Facebook Comments
Loading...