ឃាតកម្មសំលាប់បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យរឿងប្លន់យកម៉ូតូ…!

0
44061

កណ្ដាល៖ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាមសមត្ថកិច្ចដាក់ការសង្ស័យថាអាចជាករណីសំលាប់ប្លន់យកម៉ូតូនិងកំពុងប្រកាសរកសាច់ញាតិ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧វេលាម៉ោង២០និង៣០នាទីនៅចំណុចមាត់ព្រែកដូង ស្ថិតក្នុងភូមិត្បួងដំរី ឃុំ កំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់នេះមិនទាន់ស្គាល់អត្តសញ្ញាណទេហើយជាមនុស្សប្រុសមានអាយុប្រហែល៣០ទៅ ៤០ឆ្នាំ ស្លៀកខោជើងវែងពណ៌ប្រផេះពាក់អាវរងាដៃវែងខាងក្រៅពណ៌គរគី និង ពាក់អាវខាងក្នុងដៃវែងឆ្នូតល្អិតពណ៌ខៀវស មានពាក់ស្បែកជើងជ័រស៊កពណ៌ខ្មៅ។ ជនរងគ្រោះដេកស្លាប់ផ្កាប់មុខបែរក្បាលទៅទិសខាងជើងសពមានកំពស់១.៦០ម សម្បុរ សដោយមានរបួសស្នាមនៅលើថ្ងាស់ចំហៀងខាងឆ្វេងស្នាមមុតទំហំ 3ស.ម×1ស.ម មុត ផុងលលាដ៍ក្បាល ជាំគ្រាប់ភ្នែកខាងស្តាំស្នាមជាំរង្វង់ភ្នែកទាំងសង្ខាងជាំបរបូមាត់ខាងក្រោមផ្នែកខាងក្នុងនៅលើសពមានស្នាមចាក់សាក់នៅកជើងទាំងសង្ខាងនិងនៅកំភួនដៃទាំងសង្ខាងនៅក្បែរសាកសពមានមួកសុវត្ថិភាព១ពណ៌ខ្មៅ។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧ម៉ោង១៩និង៣០នាទីមានឈ្មោះប៉ែន រដ្ឋា ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិត្បួងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ឈ្មោះអឿន ប៊ុនធឿន ភេទប្រុសអាយុ២២ឆ្នាំនៅភូមិ ឃុំជាមួយគ្នានិងឈ្មោះហុង យូឡុង ភេទប្រុសអាយុ៤៣ឆ្នាំនៅភូមិជាមួយគ្នា បាននាំគ្នាមកបង់សំណាញ់នៅកន្លែងកើតហេតុក៏ស្រាប់តែប្រទះឃើញសាកសពក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិកំពង់ចំលង។

បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាល ស្រុក សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យា
សាស្ត្រ ស្នងការរដ្ឋាននគរបាលខេត្តនិងមានការចូលរួមពីលោក មេឃុំ លោក មេភូមិ គ្រូពេទ្យ បានធ្វើការពិនិត្យលើសាកសព។

ជំហ៊ានដំបូងគេសង្ស័យថា ជនដៃដល់វាយចាក់សំលាប់ជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនិងកន្លែងរួចយកម៉ូតូទៅបាត់ហើយសមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនណាដែលបាត់សមាជិកគ្រួសារដែលមានភិនភាគដូចខាងលើសូមទាក់ទងមកនគរបាលមូលដ្ឋានដែលបច្ចុប្បន្នសពត្រូវបានកប់នៅក្បែរកន្លែងកើតហេតុ៕ដោយសនសុភ័ក្ដ

IMG-20171101-WA0044

IMG-20171101-WA0045

IMG-20171101-WA0046

Facebook Comments
Loading...