ល្បិចខ្ពស់ណាស់ខ្មែរអ៊ីស្លាមម្នាក់ ប្រើអាខោនហ្វេកបុកក្លែងក្លាយ លួងលោមក្មេងស្រីយកទៅដេកផ្ទះសំណាក់ សំណាងល្អបងប្រុសនាងដឹងទាន់កុំអីក្លាយជាចំណីរបស់កញ្ចាស់ព្រានបាត់

0
277

បន្ទាយមានជ័យ ៖ បុរសរស់វ័យកណ្តាល ម្នាក់បានប្រល្បិច ល្បួងក្មេងស្រី ម្នាក់ តាមរយះបណ្តាញសង្គមហ្វេសប៊ុក សន្យាឲ្យនេះអោយនោះ រហូតដល់នាងទន់ចិត្តហើយ ក៏យល់ព្រមណាត់ជួប ហើយមានបំណង យកក្មេងស្រីនោះទៅ ដេកផ្ទះសំណាក់ តែសំណាងអាក្រក់ ត្រូវបងក្មេងស្រីដឹងទាន់ បានប្តឹងទៅអាវុធហត្ថ តាមចាប់ឃាត់ខ្លួនបាន នៅចំណុចបេនឡាន ក្រុងសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះហួត កើ ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មុខរបរជាងធ្មេញ រស់នៅបណ្តោះអាសន្នក្នុងភូមិតាជើង ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រភពដដែលបន្តថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យ ឈ្មោះហួត កើ បានស្គាល់និងនារីរងគ្រោះ តាមរយះបណ្តាញសង្គម ហ្វេកបុក ដោយជននោះ រកគ្រប់វិធី គ្រប់ល្បិច ល្បួងក្មេងស្រី ឈ្មោះ ជ ស ប អាយុ១៧ឆ្នាំ រស់នៅភូមិភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ សព្វថ្ងៃមករស់នៅ ជាមួយនិងបង ដោយសន្យាទិញនេះទិញនោះឲ្យ រហូតដល់ទន់ចិត្ត បានណាត់ជួបនារីរងគ្រោះ ឲ្យជិះរថយន្ត មកជួបនៅបន្ទាយមានជ័យ តែក្មេងស្រីនោះ មិនដឹងបានជិៈហួសទៅ ភ្នំពេញពេលនោះក្មេងស្រី អស់លុយបាន ឲ្យបងផ្ញើរលុយឲ្យខ្លួនជិះរថយន្តមកវិញ ហើយបាននិយាយ ប្រាប់បងតាមដំណើរ រឿងពេលនោះបងឈ្មោះ ជា ភក្តី បានជិៈរថយន្តមក ខេត្តបន្ទាយមានជ័យមុន ហើយបានប្តឹអាវុធហត្ថ ឲ្យចាប់ជនសង្ស័យបាន នៅចំណុច បេនឡានក្រុង សិរីសោភ័ណតែម្តង ខណះដែលជនសង្ស័យជិះម៉ូតូ ទៅទទួលក្មេងស្រី រងគ្រោះ បំណងយកទៅផ្ទះសណាក់។ វត្ថុតាងដកហូតរួមមាន មម៉ូតូហុងដា សេរីឆ្នាំ២០០៥ មួយគ្រឿង ទូរស័ព្ទដៃ២គ្រឿង ហើយបញ្ជូនមកទីបញ្ជាកា កងរាជអាវុធខេត្តដើម្បី ចាត់ការបន្ត បច្ចុប្បន្នជនសង្ស័យ ត្រូវបាន សមត្ថកិច្ច កសាងសំណុំរឿងបញ្ជួនទតុលាការចាត់ការតាមនិតិវិធី ហើយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣កន្លងទៅ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា រូបខ្លួនពិតជាបានប្រើប្រាស់គណនីហ្វេសប៊ុកក្លែងក្លាយ ឆបោកជនរងគ្រោះ ក្នុងចេតនាមិនល្អលើ នារីរងគ្រោះខាងលើ ពិតប្រាកដមែន៕

Facebook Comments
Loading...