រដ្ឋបាលសង្កាត់ពន្សាំង រៀបចំព្រឹត្តិការណ៍បាល់ទាត់ រយៈពេល២ថ្ងៃ ដើម្បី អបអរខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា

0
326

ភ្នំពេញ ៖ ដោយមានការគាំទ្រពី គណៈអភិបាលខណ្ឌព្រែកព្នៅ រដ្ឋបាលសង្កាត់ពន្សាំង បានរៀបចំការប្រកួត បាល់ទាត់ មិត្តភាពយុវជន រយៈពេល២ ថ្ងៃគឺនៅថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០២៣ នៅទីលាន ភូមិថ្នល់បន្ទាយ ក្នុងសង្កាត់ពន្សាំង ដើម្បីអបអរខួបលើកទី៤៤ នៃទិវាជ័យជំនះ៧មករា។
លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំងបានឲ្យដឹងថា ការប្រកួតនេះ មានក្រុមបាល់ទាត់យុវជនក្នុងមូលដ្ឋានសង្កាត់ពន្សាំង ចំនួន៤ក្រុម ចូលរួមប្រកួត ក្នុងនោះមានក្រុមកងពលតូចចំបក់ធំ ក្រុមភ្នំរាបFC ក្រុមតោខៀវថ្នល់បន្ទាយ និងក្រុម 71 FC។
លោក ចៅសង្កាត់ បានឲ្យដឹងដែរថា កម្មវិធីនេះរៀបចំឡើងក្នុងបំណង រំលឹក ការចងចាំ ថ្ងៃជាប្រវត្តិសាស្ដ្ររបស់កម្ពុជា ដែលប្រជាជនកម្ពុជា បានរួចផុត ពីបនប្រល័យពូជសាសន៍ ប៉ុលពត ដ៏សាហាវយង់ឃ្នង ដែលស្ថិតនៅក្នុងចិត្តដួងចិត្តប្រជាជនខ្មែរជានិច្ចមិនអាចបំភ្លេចបាន។ ជាមួយនេះក៏ដើម្បីបង្កបរិយាកាសសប្បាយរីករាយ រឹតចំណងមិត្តភាព សាមគ្គីភាព រវាងយុវជនពីភូមិ១ទៅភូមិ១ទៀតផងដែរ។ជាពិសេសទៀតនោះគឺជាការបំផុសសកម្មភាពបាល់ទាត់នៅមូលដ្ឋានសង្កាត់ពន្សាំង ឲ្យកាន់តែផុល ផុសដម្បីទាក់ទាក់ចំណាប់ អារម្មណ៍យុវជនយើងឲ្យមកចូលរួមលេងកីឡាបានកាន់តែច្រើនឡើង មិនងាកទៅរកអំពើអាក់សកម្មផ្សេងៗក្នុងសង្គម។
ក្នុងឱកាសបិទការប្រកួតនាព្រលប់ថ្ងៃទី០៧ ខែមករា លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានរំលឹកឡើងថា ថ្ងៃ៧មករាកើតមានឡើង ក៍ដោយសា រណៈសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ជាគណបក្សប្រជាជនកម្ពុជា បានរួបរួមកម្លាំងសាមគ្គីគ្នាជាធ្លុង១ បូជាសាច់ស្រស់ឈាមស្រស់ ផ្តួលរំលំរបបសាហាវព្រៃផ្សៃយង់ឃ្នង កម្ពុជាប្រជាធិបេត្យដែលកាន់អំណាចដោយប៉ុលពត ឲ្យដួលរលំមិនឲ្យវិលត្រឡប់ មកវិញ និង បានកសាងអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនធ្វើឲ្យប្រជាជាតិខ្មែររស់នៅក្នុងសុខសន្តិភាពក្រោម យុទ្ធសាស្ដ្រឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
លោកបានលើកឡើងទៀតថា សម្រាប់ការប្រកួតនេះ អ្នកចូលរួមទាំងអស់ សុទ្ធតែឈ្នះៗទាំងអស់គ្នាដោយគ្មាននរណាម្នាក់ចាញ់នោះឡើយ ព្រោះការប្រកួតនេះ មិនមែនផ្តោតលើបច្ចេកទេសជាសំខាន់នោះទេ សំខាន់គឺយើងបានចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព ព្រោះថានៅពេលដែលយើងបានលេងកីឡា ហាត់កីឡា មានសុខភាពមាំមួន យើងមិនចំណាយប្រាក់ក្នុងការព្យាបាលជំងឺ ហាក់បីដូចជាយើងបានសន្សំប្រាក់។ ហើយសំខាន់ទៀតនោះ គឺដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព និងបង្ហាញពីភាពសប្បាយរីករាយ ចូលរួមអបអរសាទថ្ងៃទិវាជ័យជំនះ៧មករា ដើម្បីជាការរំលឹកនូវគុណូបការៈថ្ងៃដ៏វិសេសវិសាលនេះ។
ឆ្លងកាត់ ការប្រកួតដ៏ស្វិតស្វាញ រយៈពេល២ថ្ងៃ ជាលទ្ធផល លេខ៤ បានទៅ ក្រុមកងពលតូចចំបក់ធំ លេខ៣ បានទៅ ក្រុមភ្នំរាបFC លេខ២ក្រុមតោខៀវថ្នល់បន្ទាយ និង ចំណាត់ថ្នាក់លេខ១បានទៅ ក្រុម 71 FC ។សម្រាប់រង្វាន់ជ័យលាភីក្នុងការប្រកួតនេះលេខ៤ ទទួលបានបាល់១និង ប្រាក់រង្វាន់២០ម៉ឺនរៀល លេខ៣បាល់១ និងទឹកប្រាក់៤០ម៉ឺនរៀល ឯលេខ២ទទួលបានបាល់១ ថវិកា៦០ម៉ឺនរៀល ចំណែកក្រុមលេខ១ទទួលបានពាន១ និងថវិកា១លានរៀល។ ក្រៅពីនេះក៏មានសប្បុរសជន១ចំនួនបានឧបត្ថម្ភប្រាក់រង្វាន់ ជូននដល់ ក្រុមជ័យលាភី ថែមទៀតផងដែរ៕

Facebook Comments
Loading...