បែកធ្លាយរឿងអាស្រូវ ស្ថានីយ៍ថ្លឹងរថយន្តនៅគីឡូលេខ២១នៅភ្នំត្រែល ស្រុកអង្គរជ័យ ខេត្តកំពត ក្លាយជាជញ្ជីងថ្លឹងលុយ

0
327

កំពត ៖ យោងតាមប្រភពពីប្រជាពលរដ្ឋក៏ដូចជាអ្នករកស៊ីដឹកទំនិញ ឆ្លងកាត់ផ្លូវ  ស្ថានីយ៍ថ្លឹងរថយន្តនៅភូមិភ្នំត្រែល ស្រុកអង្គរជ័យ បានទម្លាយរឿងភាពមិនប្រក្រតីមួយចំនួនថា ក្រុមឈ្មួញដឹកទំនិញធ្ងន់ៗ បានឃុបឃិតគ្នារវាងមន្ត្រីប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនៅភូមិភ្នំត្រែល ស្រុកអង្គរជ័យ ជាថ្នូនិងបង់លុយ មិនដែលចូលជញ្ជីងថ្លឹង ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេគឺគ្រាន់តែឈប់រថយន្តហើយតៃកុងយកលុយទៅបង់ឲ្យអ្នកយាមស្ថានីយ៍តែប៉ុណ្ណោះ។

តាមប្រភពផ្សេងទៀតបានឲ្យដឹងថា វាពិតជាហួសចិត្តខ្លាំងណាស់ពេលឃើញពីសកម្មភាពរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចគីឡូលេខ២១ ភូមិភ្នំត្រែល ឃុំភ្នំក្នុង ស្រុកអង្គរជ័យ ខេត្តកំពតដែលមិនឲ្យក្រុមរថយន្តដឹកទំនិញចូលថ្លឹងទម្ងន់ទេ គឺគ្រាន់តែឲ្យឈប់ពីមុខហើយតៃកុងរថយន្តចុះយកលុយទៅឲ្យមន្ត្រីប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនោះគឺជាការស្រេច។

ជាក់ស្តែងនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ភ្នាក់ងារសារព័ត៌មាន The Mirror News បានចុះទៅដល់ចំណុចស្ថានីយ៍ខាងលើនេះ ក៏បានប្រទះឃើញរថយន្តដឹកទំនិញជាច្រើនគ្រឿងបើកឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចគីឡូលេខ២១ ភូមិភ្នំត្រែល ឃុំភ្នំក្នុង ស្រុកអង្គរជ័យ ខេត្តកំពត ហើយមិនចូលថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍នោះទេ គឺតៃកុងរថយន្តគ្រាន់តែឈប់រថយន្តពីមុខហើយតៃកុងរថយន្តចុះយកលុយទៅបង់ឲ្យមន្ត្រីប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តនោះតែប៉ុណ្ណោះ គឺថាអាចបន្តដំណើរទៅមុខដោយរលូន ជាពិសេសរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3B-0088 និងរថយន្តដឹកទំនិញជាច្រើនគ្រឿងទៀតក៏ដូច្នោះដែរ។

គួររំលឹកថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ ណាមួយនៅតែបណ្តែតបណ្តោយឱ្យដឹកជញ្ជូន ឬ ផ្ទុកទម្ងន់លើសពី២០ភាគរយ ប្រធានស្ថានីយជញ្ជឹងអចល័ត ឬ ប្រធានក្រុម ជញ្ជីងចល័ត ត្រូវចាត់វិធានការតាមបទប្បញ្ញត្តិដូចជា៖ ដកបណ្ណបើកបរ និងព្យួរទុកចំនួន២ឆ្នាំ ព្រមទាំងឃាត់យានជំនិះទុក ចំនួន១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះដោយខ្លួនឯង។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៤លានរៀល។ដោយឡែកបើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឱ្យស្រុតផ្លូវថ្នល់ ឬ បែកលូកាត់ទទឹងផ្លូវថ្នល់ ឬ បាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារី៕សហការី

Facebook Comments
Loading...