ពិតជាហ៊ានមែន ជាងឡានពីនាក់ យករថយន្តដែលគេយកមកជួសជុល បើកដើរផឹកស៊ីបង្ហួតស្រី បើកបុកគេហើយ ស្ទុះវាយសមត្ថកិច្ចថែមទៀត

0
637

ភ្នំពញ ៖ បុរសជាង ជួសជុលរថយន្តពីនាក់ ទំនេរឆ្លៀតយករថយន្តភ្ញៀវដែលយកមកជួសជុលជិះដើរ កំសាន្តផឹកស៊ី បង្អួតស្រីញី បើកលឿនជ្រុលទៅបុក នឹងម៉ូតូឃ្លិចមួយគ្រឿងមិនព្រមឈប់ ហើយព្យាយាមបើករត់ ទើបសមត្ថកិច្ចដេញតាម ឃាត់រថយន្តបាន ស្រាប់តែអ្នកបើកបររថយន្តចុះមកវាយសមត្ថកិច្ច ទើបសមត្ថកិច្ចចាប់វាយខ្នោះតែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ស្ថិតនៅចំណុចនាគក្រវ័នសង្កាត់ដេប៉ូ៣ខណ្ឌទួលគោករាជធានីភ្នំពេញ។ បើតាមប្រភពពី  ប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាបុរស ជាជាងជួសជុល រថយន្ត២នាក់ បានយករថយន្តរម៉ាកលុចស៊ីស400hពាក់ផ្លាកលេខភ្នំពេញ.2BJ.6481 របស់គេដែលយកទៅជួសជុលយកទៅជិះដើរផឹកស៊ី លុះពេលស្រវឹង ក៏បើករថយន្តយកទៅទុក នៅការ៉ាសជួសជុល វិញ   តែអកុសលជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកឃ្លីកពណ៌ស អូសជាច្រើនរយម៉ែត្រ ហើយ ព្យាយាមបើករត់គេចត្រូវសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមក៏ចាប់តែបុរសពីរនាក់នោះតដៃជាមួយសមត្ថកិច្ច ដើម្បីព្យាយាមគេចខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ។ បច្ចុប្បន្ន.ជនសង្ស័យទាំង 2 ព្រមទាំងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌទួលគោកបានវាស់វែងរួចរាល់ក៏ប្រគល់ជូនទៅចរាចរណ៍ក្រុងដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...