អ្នកបើកបររថយន្តស៊េរីទំនើបមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បើករថយន្តបុករបាំងពុះចែកទ្រូងផ្លូវរួចជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋហើយគេចខ្លួនបាត់

0
366

ភ្នំពេញ ៖ អ្នកបើកបររថយន្តស៊េរីទំនើបមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានបើកបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរេចង្កូតស្ទុះទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតរួចហើយអ្នកបើកបង្កហេតុបានប្រញាប់គេចខ្លួនយ៉ាងលឿនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ចំណុចផ្លូវសហពន្ធ័រុស្សី ស្តុបក្តានពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថារថយន្តបង្កម៉ាក Alphart ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AP-8399 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបុករបាំងថ្ម បាក់១ដុំ រួចបន្តទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ រួមទាំងផ្លាសញ្ញាហាមឈប់ រងការខូចខាត។ បន្ទាប់ពីបុកហើយអ្នកបើកបរប្រញ៉ាប់គេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបោះដៃទៅផ្នែកជំនាញមកវាស់វែងយករថយន្តបង្កនោះទៅរក្សាទុកនៅជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីស្រាវជ្រាវរកអ្នកបើកបរបង្កហេតុចូលខ្លួនដោះស្រាវតាមនិតិវិធី៕

Facebook Comments
Loading...