បុរសម្នាក់ត្រូវបានគេបាញ់សម្លា..ប់រួច រុញទម្លាក់ចោលពីលើរថយន្ត ហើយព្យាយាមបើក គេចខ្លួន ជ្រុលទៅបុកបង្គោលភ្លើង ស្លា..ប់ពីនាក់ ពីនាក់ទៀតរងរបួស

0
385

ខេត្តព្រះសីហនុ ៖ បើយោងតាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុបានឲ្យដឹងថាកាលពី វេលាម៉ោង១រំលងអាធ្រាត្រ ឈានដូលយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរអូត្រេះទល់មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីបាញ់សម្លា..ប់ជនជាតិចិនម្នាក់រួច រុញ ទម្លាក់ពីរថយន្ត រួចគេចខ្លួន ក៏ជ្រុលទៅបុកបង្គោលភ្លើងបណ្តាលឲ្យស្លា..ប់ពីនាក់ និង២នាក់ទៀតរងរបួស។

ប្រភព ដដែលបានបន្តថា, ភ្លាមបន្ទាប់ពីកើតហេតុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក៏បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងធ្វើ កោសល្យវិច្ច័យឃើញថា ជនរងគ្រោះបានស្លា..ប់បាត់ទៅហើយ និងមានស្នាមគ្រាប់កាំភ្លើង ស្នាមចាក់នឹងកាំបិត ហើយវត្ថុតាងដែលបន្សល់ទុក នៅកន្លែងកើតហេតុរួមមាន៖ គ្រាប់កាំភ្លើង១គ្រាប់ និងកូនកាំបិតមួយដើម។ ត្រូវដឹកយកទៅតម្កល់ នៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ។

តាមរបាយការណ៍បឋមពីសមត្ថកិច្ច បានអោយដឹងថា ក្រោយពីកើតហេតុរួច មានរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-6111 បានបើកគេចខ្លួនឆ្ពោះមកផ្លូវជាតិលេខ៤ ។ក្រោយមក កម្លាំងមានសមត្ថកិច្ចបានល្បាតមកដល់ចំណុចភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តមួយគ្រឿង បានរេចង្កូតមកខាងឆ្វេងដៃ ទិសដៅទៅភ្នំពេញ បុកបង្គោលភ្លើងទៅមុខលែងរួច។

សមត្ថកិច្ច បញ្ជាក់ថា នៅក្នុងរថយន្តមានបុរសជនជាតិចិន៤នាក់ ដោយបានស្លា..ប់២នាក់ និង របួសធ្ងន់២នាក់ អាវុធខ្លីចំនួន១ដើម ម៉ាក CF ខ្នោះដៃ និង សម្ភារៈមួយចំនួនទៀត។ ទោះបីយ៉ាងណា ពេលនេះ ជនសង្ស័យចំនួន២នាក់ដែលកំពុងរងរបួសនិងសាកសព២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

សូមបញ្ជាក់ផងដែរថា, អំពើឃាតកម្មបានកើតឡើងជាញឹកញាប់នៅក្នុងខេត្តព្រះសីហនុ ភាគច្រើនបង្កឡើងដោយជនជាតិចិន ពួកគេមានទាំងអាវុធប្រើប្រាស់ដោយខុសច្បាប់។ បញ្ហាទាំងអស់នេះ គួរណាស់តែគណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើរដ្ឋបាលតាមមូលដ្ឋាន សណ្ឋាគារ ពិសេសកន្លែងដែលមានលួចបើកលេងល្បែងស៊ីសង កាស៊ីណូ អនឡាញ ដើម្បីធានាជូនសន្តិសុខសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋ៕

Facebook Comments
Loading...