ខ្លាំងមែន ទីតាំងល្បែងកាស៊ីណូរបស់ជនជាតិចិន បិទមិនបានមួយដង្ហើមចង្រឹតផងបើកវិញដដែល ហាក់គ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចឡើយ

0
330

ភ្នំពេញ ៖ ទីតាំងកាស៊ីណូ ជនជាតិចិន មួយកន្លែង ស្ថិតនៅផ្ទះអត់ដាក់លេខ ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ  បានបើកដំណើរការឡើងវិញហើយ ក្រោយពីសមត្ថកិច្ចមួយក្រុមចុះទៅដល់កន្លែងថត ទីតាំងថា គ្មានការលែងល្បែងដូចការចុះផ្សាយនោះឡើយ។តែធាតុពិតបើតាមអ្នកជិតខាងបានលួចបង្ហើមឲ្យដឹងថាមុនពេលសមត្ថកិច្ចទៅដល់ ម្ចាស់ទីតាំង លើកសម្ភារៈឧបករណ៍កាស៊ីណូល្បែងស៊ីសងនេះយកចេញអស់ ទើបគេឃើញសមត្ថកិច្ចទៅតាមក្រោយ។ រួចរាយការណ៏ ទៅថ្នាក់លើថា ទីតាំង ដែលសារព័ត៌មាន បានចុះផ្សាយនោះ មិនមែនជាការពិត ឬជាព័ត៌មានក្លែងក្លាយ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ទីតាំងខាងលើ យ៉ាងហោចណាស់ក៏មានទូម៉ាស៊ីន បាញ់ត្រី 1គ្រឿង តុ ប្រភេទ បៀ ការ៉ាត់ ចំនួន4តុ ត្រូវបានខាង ជូនជាតិចិនបើកបនល្បែងស៊ីសងប្រភេទកាស៊ីណូយ៉ាងអនាធិបតេយ្យ ពេញបន្ទុក ប្រមូលផ្ដុំជនជាតិចិនប្រុសស្រី លេងចាប់ពីម៉ោង 9:00ព្រឹក រហូតទល់ភ្លឺ។  សូមបញ្ជាក់ថាទីតាំងល្បែងកាស៊ីណូរបស់ជនជាតិចិន គឺស្ថិតនៅផ្ទះអត់ដាក់លេខ ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និយាយរួមគឺមិនដាក់ យីហោនៅផ្នែកខាងមុខ និងបិទភ្លើងឱ្យងងឹត ប៉ុន្តែបើកភ្លើងនៅច្រកខាងក្រោយសម្រាប់ច្រកចេញ។

សារព័ត៌មានយើងខ្ញុំ មិនត្រឹមតែទទួលបានព័ត៌មានច្បាស់ការណ៍ប៉ុណ្ណោះទេ គឺទាំងផ្តិតបានរូបភាពនូវសកម្មភាពរបស់ជនជាតិចិនកំពុង តែលែងកាស៊ីណូយ៉ាងអនាធិបតេយ្យក្នុងទីនោះ យ៉ាងពិតប្រាកដ។ សង្ឃឹមថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ គួរយកចិត្តទុកដាក់, ចុះពិនិត្យជាក់ស្តែង ដើម្បីបញ្ជាក់ថាតើជាការពិតឬយ៉ាងណា?

ករណីនេះ នៅយប់ថ្ងៃទី 7 ខែសីហា ឆ្នាំ 2022 លោក ហែម ​ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ជាមួយសារព័ត៌មាន តាមទូរស័ព្ទលោកបានបញ្ជាក់ថា  ខ្ញុំមិនទាន់បានទទួលព័ត៌មានទាំងនេះនៅឡើយទេ, សូមជួយសហការនិងទីតាំង គាត់ដូចជា Location ដើម្បីខ្ញុំមានវិធានការ។

សូមរំលឹកថា  ការបើកកាស៊ីណូរបៀបទ្រង់ទ្រាយធំនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភាគច្រើនមានសមត្ថកិច្ចដែលមានតួនាទីនិងឋានៈអំណាចធំនៅពីក្រោយខ្នង ដើម្បីការពារជនជាតិចិនទាំងនោះ បើកកាស៊ីណូ ដែលជាប្រភពបង្កើតឲ្យមានបទល្មើសក្នុងសង្គម៕

Facebook Comments
Loading...