ប្រជាពលរដ្ឋ និងអាជីវករលក់ដូនៅក្នុងផ្សារព្រែកព្នៅ និងចំណុចកែងអក្សតេផ្លូវ១៥១ អាចបញ្ចេញសំរាមចាប់ពីម៉ោង១៨ ដល់ម៉ោង២១យប់ជារៀងរាល់ថ្ងៃ

0
139

ភ្នំពេញ ៖ ការិយាល័សារធារណកា ទទួលបន្ទុកផ្នែកបរិស្ថានខណ្ឌដឹកនាំដោយលោកភោគ សុឃឿន និងភ្នាក់ងារបរិស្ឋានសង្កាត់ ភ្នាក់ងារប្រមូលសំរាម៨០០ស៊ុបពែ បានចុះចែកខិតប័ណ្ណ និងផ្សាព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារព្រែកព្នៅ និងចំណុចកែងអក្សតេផ្លូវ១៥១ អំពីការទុកដាក់សំរាមសំណល់រឹងសំរាមតាមកាលកំណត់ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកភោគ សុឃឿន បានប្រាប់ឲ្យដឹងថា ក្នុងការចុះចែកខិតប័ណ្ណ និងផ្សព្វផ្សាយនេះភ្នាក់ងារសង្កាត់ព្រែកព្នៅ និងភ្ងាក់ងារក្រុមហ៊ុនប្រមូលសំរាម បានអប់រំប្រជាពលរដ្ឋអាជីវករលក់ដូនៅក្នុងផ្សារព្រែកព្នៅ និងចំណុចកែងអក្សតេផ្លូវ១៥១ អំពីពេលវេលាការទុកដាក់សំរាមសំណល់រឹង ឲ្យត្រូវតាមគោលការដែលក្រុមហ៊ុនសំរាមបានកំណត់ ហើយចាប់ពីពេលនេះតទៅបើប្រជាពលរដ្ឋនៅតែបញ្ចេញសំរាមខុសកាលកំណត់ទៀត នោះភ្ងាក់ងារនិងធ្វើការផាកពិន័យហើយ។

លោកបន្តថា ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារព្រែកព្នៅ និងចំណុចកែងអក្សតេផ្លូវ១៥១ គឺអាចបញ្ចេញសំរាមជារៀងរាល់ថ្ងៃតែម្តង គឺចាប់ពីម៉ោង១៨ និង០០នាទី ដល់ម៉ោង២១យប់ បន្ទាប់មករថយន្តដឹកសំរាមនិងមកយករហូតដល់ម៉ោង៥ភ្លឺ ក្នុងនោះផងដែរអ្នកបញ្ចេញសំរាមត្រូវញែកសំរាមជាពីរប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ហើយបើលើសកាលកំណត់នេះហើយប្រជាពលរដ្ឋទាំងអស់មិនត្រូវបញ្ចេញសំរាមទៀតនោះទេ ហើយក៍មិនត្រូវយកទៅចោលកន្លែងផ្សេង និងដុតចោលដូចមុនទៀតឡើយ បើមិនដូច្នោះទេភ្នាក់ងារសំរាមនិងធ្វើការផាកពិន័យដល់បងប្អូនហើយ៕

Facebook Comments
Loading...