ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស ប្រធានបក្សខ្មែក្រោក និងបក្សពួក៧នាក់ទៀត ដោយក្នុងម្នាក់ៗចាប់ពី៦ឆ្នាំដល់៩ឆ្នាំ ពាក់ព័ន្ធនឹងអំពើប្លន់

0
123

ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសប្រធានបក្សខ្មែក្រោកដាក់ពន្ធនាគារកំណត់៩ឆ្នាំ ពាក់ព័ន្ធនឹងអំពើប្លន់ទ្រព្យឧកញ៉ាលក់ឡេតាមអនឡាញ អ៊ាន សៀវម៊ី។ ជាមួយគ្នានេះ តុលាការក៏បានសម្រេចផ្ដន្ទាទោសបក្សពួក៧នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗពី៦ឆ្នាំដល់៨ឆ្នាំ និងបង្គាប់អោយរួមគ្នាសងសំណងដល់ដើមបណ្ដឹងជាប្រាក់ចំនួន៥០ម៉ឺនដុល្លារ និងជំងឺចិត្តចំនួន២០០លានរៀលផងដែរ។

ជនជាប់ចោទទាំង៨នាក់ដែលតុលាការផ្ដន្ទាទោសរួមមាន ៖ ១/ ឈ្មោះ សុខ សុវណ្ណវឌ្ឍានាសាប៊ុង ហៅ វីលៀម គ័ង អាយុ៤៤ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៩ឆ្នាំ ។ ២/ ឈ្មោះ គេច ម៉ាច ហៅ តឿ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។ ៣/ ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ។ ៤/ ឈ្មោះ សុវណ្ណ រ៉ានុត ហៅណុច ភេទប្រុសអាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ។ ៥/ ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ។ ៦/ ឈ្មោះ ខុន វឌ្ឍនះបូរម៉ី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។ ៧/ ឈ្មោះ សុ វណ្ណស្រីសូរិយាព៍ណ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។ ៨/ ឈ្មោះ ជួន សុភ័ត្រា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ និងចេញដីកាបង្គាប់អោយចាប់ខ្លួនមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ ។ សាលក្រមនេះសម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។តុលាការបានចោទប្រកាន់ជនដៃដល់ទាំង៨នាក់ពីបទ ៖ ១.បទ លួចមានស្ថានទម្ងន់ទោស។ ២.បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ ៣.បទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ៕

Facebook Comments
Loading...