ថៃមានភ្ញៀវទេសចរបរទេសដល់ ៣,១២ លាននាក់ គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២

0
546

បាងកក ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយ នាថ្ងៃទី២ សីហា ២០២២ថា ប្រទេសថៃបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន 3.12 លាននាក់ ចាប់ពីថ្ងៃទី1 ខែមករា ដល់ថ្ងៃទី26 ខែកក្កដា ខណៈដែលវិស័យទេសចរណ៍ដ៏សំខាន់កើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងជំងឺរាតត្បាត។

លោក Thanakorn Wangboonkongchana បាននិយាយ តាមរយៈសេចក្តីថ្លែងការណ៍មួយថា ភ្ញៀវទេសចរទាំងនោះ រួមមានភ្ញៀវចំនួន 76,739 នាក់មកពីប្រទេសរុស្ស៊ី។

លោកបន្តថា រដ្ឋាភិបាលមានគោលដៅទទួលបានភ្ញៀវទេសចរ ១លាននាក់មកពីប្រទេស រុស្ស៊ី ប៉ុន្តែមិនបានកំណត់ពេលវេលាទេ៕

ប្រភព៖ បាងកកប៉ុស្តិ៍

ប្រែសម្រួល៖ សារ៉ាត

Facebook Comments
Loading...