បុរសជនជាតិនីហ្សេរីយ៉ា ដែលផ្ទុកជំងឺអុតស្វា បានរត់គេចចេញពីមន្ទីរពេទ្យបាត់ហើយ នៅភូកេត ប្រទេសថៃ

0
321

បាងកក ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលផ្ទុកជំងឺអុតស្វា ត្រូវបានរាយការណ៍ថា បានរត់គេចចេញពីមន្ទីរពេទ្យ នៅភូកេត ប្រទេសថៃ។ ក្រោយបាត់ខ្លួនអ្នកជំងរូបនេះ នគ​របាល មន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីគ្រប់គ្រងជំងឺឆ្លងត្រូវបាន បញ្ជាឲ្យតាមរកជាបន្ទាន់។

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC) នៃប្រទេសថៃ នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២២នេះ បានប្រកាសពីការរកឃើញ ករណីដំបូង នៃជំងឺអុតស្វា ជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ ២៧ឆ្នាំម្នាក់ ដែលបានធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ា ទៅកាន់តំបន់ ទេសចរណ៍ភូកេត។

DDCនិយាយ ថា ក្រុមស៊ើបអង្កេតរួមគ្នាមួយក្រុម ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនមួយក្នុងខេត្តភូកេត កាល ពីថ្ងៃចន្ទ បន្ទាប់ពីមន្ទីរពេទ្យសង្ស័យថា អ្នកជំងឺម្នាក់ក្នុង ចំណោមអ្នកជំងឺរបស់ខ្លួនមានរោគសញ្ញាជំងឺអុតស្វា។

ប្រភពពីបាងកកប៉ុស្តិ៍

Facebook Comments
Loading...