ចាប់ខ្លួនអ្នកលេង Tic Tok បង្ហោះព័ត៌មានក្លែងក្លាយថាមានអ្នកស្លាប់ដោយសារកូវីដ-១៩ នៅខេត្តកោះកុង

0
334

ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ខ្លួនអ្នកលេងបណ្តាញសង្គមម្នាក់ដែលបានបង្ហោះព័ត៌មានក្លែងក្លាយនៅលើ Tic Tok ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តកោះកុង។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីចាប់ខ្លួនសមត្ថកិច្ចខេត្តត្បូងឃ្មុំបានបញ្ជូនខ្លួនជនសង្ស័យមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការតាមច្បាប់។ ជនសង្ស័យឈ្មោះ ហ៊ៅ អ៊ូខុង នៅភូមិជើងអង ខេត្តត្បូងឃ្មុំ។

នៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មានថា មានករណីស្លាប់ដោយជំងឺកូវីដ-១៩ នៅខេត្តកោះកុង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ព្រមានថា «ចេញផ្សាយបំផុលមួយ ចាប់ខ្លួនមួយ ដោយគ្មានការលើកលែងឡើយ…!  នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»៕

Facebook Comments
Loading...