អតីតអធិការស្រុកនឹងមន្ត្រីប៉ូលិស៦នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទធ្វើទារុណកម្មជនសង្ស័យដល់ស្លា..ប់

0
422

ថៃ៖ ប៉ូលីសថៃចំនួន៦នាក់ រួមទាំងអតីតអធិការស្រុក Muang Nakhon Sawan ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត នៅថ្ងៃពុធ ទី៨ ខែមិថុនានេះ ពីបទធ្វើទារុណកម្មជនសង្ស័យគ្រឿងញៀនរហូតដល់ស្លា..ប់ ដោយប្រើប្រាស់ថង់ប្លាស្ទិកគ្របក្បាលឱ្យថប់ដង្ហើម។

តុលាការក្រុង បាងកក រក ឃើញ ថា ប៉ូ លី ស ឈ្មោះ Thitisan Utthanaphon មានទោស ពី បទ ឃា.តកម្ម ដោយ ការ ធ្វើ ទារុ.ណកម្ម ក្នុង ករណី ដែល បង្ក ឲ្យ មានការ ខឹងសម្បារ យ៉ាង ខ្លាំង ជា សាធារណៈ និង បាន បង្ហាញ ឲ្យ ឃើញ ពី អំពើរ ឃោរឃៅ និង ពុក រលួយ របស់ ប៉ូ លី ស នៅ ក្នុង ប្រទេស ។

វី ដេ អូ បែកធ្លាយ បាន បង្ហាញ ថា  ប៉ូ លី ស Thitisan Utthanaphon និង មន្ត្រី ៦ នាក់ ផ្សេង ទៀត បាន រុំ ថង់ ប្លា ស្ទិ ក ចំនួន៧ នៅ ជុំវិញ ក្បាល របស់ ជនសង្ស័យ ឈ្មោះ Jirapong Thanapat វ័យ ២៤ ឆ្នាំ ខណៈ ពេល កំពុង សួរ ចម្លើយ គាត់ និង ព្យាយាម ជំរិត ទារប្រាក់ ចំនួន ៦០.០០០ ដុល្លារ បណ្តាល ឲ្យ គាត់ ស្លា . ប់ ។

ដំបូងឡើយ តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតពួកគេ។ ប៉ុន្តែទោស ត្រូវបានសម្រាលមកជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ ដោយសារពួកគេ បានសារភាពពី ទង្វើមួយចំនួនក្នុងការប៉ុនប៉ងសង្គ្រោះជនសង្ស័យ និងការផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារជនរងគ្រោះ។ អតីតអធិការ Thitisan Utthanaphon អាយុ ៣៩ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជាមួយអ្នកក្រោមបង្គាប់របស់គាត់ ៥នាក់ផ្សេងទៀត។ លោក Thitisan ត្រូវបានគេស្គាល់ដោយរហស្សនាមថា “Jo Ferrari” ដោយសារតែគាតមានរថយន្តប្រណីតជាច្រើនគ្រឿង។

គួរជម្រាបថា ចន្លោះពីថ្ងៃទី៤-៦ ខែសីហា ឆ្នាំ២០២១ ពួកគេបានឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ឈ្មោះ Jeerapong Thanapat អាយុ២៤ឆ្នាំ យកមកសាកសួរនៅស្រុក Nakhon Sawan ។ អំឡុងពេលសាកសួរ ពួកគេបានយកថង់ប្លាស្ទិកមកគ្របក្បាលជនសង្ស័យ បណ្ដាលឱ្យ ស្លា..ប់។ វីដេអូឃ្លីបនៃការសួរដេញដោល ត្រូវបានបែកធ្លាយ ទោះបីជាកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុត្រូវបានគេលួចដកចេញភ្លាមៗក៏ដោយ៕

Facebook Comments
Loading...