ពាណិជ្ជករចិនម្នាក់ ត្រូវបានសមត្តកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពីបទ« ឆបោក ប្រាក់»

0
5466

ភ្នំពេញ ៖ សមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនពាណិជ្ជករជនជាតិចិនម្នាក់ កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២២ បញ្ជូនទៅតុលាការ ដោយជាប់ពាក់ពន្ធពីបទ« ឆបោក » ប្រាក់។

ជនសង្ស័យឈ្មោះ LAI XUNHUI ភេទប្រុស អាយុ៥៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣២ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឲ្យចូលខ្លួនមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌរបស់ជនជាតិចិន ពីបទ.ឆបោកប្រាក់ ព្រឹត្តកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា តំណាងអយ្យការបានបើកការស៊ើបសួរលើជនជាប់ចោទចប់ហើយ និង បានសម្រេ​ចចោទប្រកាន់ជាផ្លូវ រួចការបញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕

Facebook Comments
Loading...