លោកសុខ សម្បត្តិ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយសង្កាត់ពន្សាំង ជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ពន្សាំង និងសាខាបក្សភូមិទាំង២៤ចំណុះឱ្យគណបក្សសង្កាត់

0
4471

ភ្នំពេញ ៖ គណកម្មាធិកាគណបក្សសង្កាត់ពន្សាំង បានបើកកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយសង្កាត់ពន្សាំង ជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់ពន្សាំង និងសាខាបក្សភូមិទាំង២៤ចំណុះឱ្យគណបក្សសង្កាត់ ដែលមានចំនួនប្រមាណ១៥០នាក់ ដើម្បីស្តាប់ការរាយការណ៍និងសន្និដ្ឋានវាយតំលៃប្រៀបឈ្នះរបស់បក្សប្រជាជនកម្ពាជា និងរាយការណ៍អំពីស្ថានភាព សភាពការណ៍ និងវាយតម្លៃរបស់បក្សផ្សេង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក្រោមអធិបតីយភាពលោកសុខ សម្បត្តិ ប្រធានគណកម្មាធិកាគណបក្សខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង លោកម៉ៅ បូរ៉ា អនុប្រធានក្រុមការងារចុះជួយសង្កាត់ កាលពីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២។

ក្នុងឱកាសនោះលោកប្រធានក្រុមការងារចុះជួយសង្កាត់ពន្សាំង បានមានប្រ​សា​សន៍អរគុណចំពោះអាជ្ញាធរសង្កាត់ ដែលកន្លងមកបានលះបងកម្លាំងកាយចិត្ត ដើម្បីបំរើប្រជាពលរដ្ឋ ទាំងការអភិវឌ្ឍមូលដ្ឋានអោយបានរីកចំរើន និងការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អ ពិសេសនៅក្នុងឆ្នាំ២០១៧រហូតមកដល់ឆ្នាំ២០២២នេះ។

ក្នុងនោះផងដែរលោកប្រធានគណកម្មាធិកាគណបក្សខណ្ឌ បានលើកឡើងពីវឌ្ឍនភាព ការអភិវឌ្ឍ សន្តិភាព និងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន ដែលកំពុងទទួលបាននាពេលបច្ចុប្បន្ន និងសមិទ្ធិផលជាច្រើនទៀត ដែលបានមកពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការគិតគូប្រទេសជាតិ និងជួយសង្រ្គោះ អាយុជីវិត ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

លោកបន្តថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះដែលជិតចូលមកដល់ គ្រប់គ្នាត្រូវធ្វើអំពើរល្អ ត្រូវហ៊ានលះបង់ដើម្បីគណបក្ស និងគៀងគរបន្ថែមឲ្យប្រជាពលរដ្ឋគ្រប់រូបបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង ដើម្បីបន្តឈ្នះឆ្នោតដឹកនាំសង្កាត់បន្តទៀត។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំ ក៏តម្រូវឱ្យសាខាបក្សភូមិរាយការណ៍ពី តម្រូវការ សំណូមពរ របស់ប្រជាជនពលរដ្ឋនិងសមាជិកបក្សនៅក្នុងមូលដ្ឋានសង្កាត់ពន្សាំងទាំងមូល ដើម្បីយកមកដោះស្រាយភ្លាមៗនិងដោះស្រាយជាបន្តបន្ទាប់ទៀត។ បន្ទាប់ពីចប់កិច្ចប្រជុំ ក៏មានការរៀបចំពិសាបាយអាហារសាមគ្គី និងបានផ្តល់ជូនសមាជិកបក្សដែលបានចូលរួមមាន អាវបក្ស មួកបក្ស និងកន្សែងបក្សផងដែរ៕

Facebook Comments
Loading...