ពលករខ្មែរ ចំនួន៩៥នាក់ (ស្រី៣៩នាក់ កុមារ១១នាក់) បម្រុងឆ្លងដែន ខុសច្បាប់ទៅកាន់ប្រទេសថៃ ត្រូវបានកម្លាំងនគរបាលព្រំដែនលេខ ៨១៥ ឃាត់ខ្លួន

0
502

បន្ទាយមានជ័យ ៖ ពលករខ្មែរ ចំនួន៩៥នាក់ (ស្រី៣៩នាក់ កុមារ១១នាក់) បម្រុងឆ្លងដែន ខុសច្បាប់ទៅកាន់ប្រទេសថៃ ត្រូវបានកម្លាំងនគរបាលព្រំដែនលេខ ៨១៥ ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅមាត់អូរព្រំដែន នាភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចព្រំដែនគោក លេខ ៨១៥ ម៉ាឡៃ បានឲ្យដឹងថា ៖ ពលករខ្មែរទាំង៩៥នាក់ បានមាតុភូមិនិវត្តន៍ ពីប្រទេសថៃ មកកម្ពុជា ដើម្បីមកជួបជុំ ក្រុមគ្រួសារ និងកម្សាន្តសប្បាយ កាលពីបុណ្យចូលឆ្នាំខាល កន្លងមកថ្មីៗនេះ។ ក្រោយពីបុណ្យចូលឆ្នាំ ពួកគេ បានវិលត្រឡប់ លួចឆ្លងដែន ទៅរកការងារធ្វើ នៅ ប្រទេសថៃវិញ។

Facebook Comments
Loading...