គិតត្រឹមថ្ងៃទី២២មេសានេះ តម្លៃប្រេងសាំងនៅតែឡើងថ្លៃ នាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ខណៈកម្ពុជាឡើង១០០រៀលក្នុងមួយលីត្រ

0
5154

ភ្នំពេញ ៖ ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានដល់ដំណាក់កាលទី ២ តម្លៃប្រេងសាំងនៅលើពិភពលោករឹតតែមានការប្រែប្រួល។ ទន្ទឹមនោះបណ្ដាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ដូចគ្នា តម្លៃប្រេងសាំងនៅតែឡើងថ្លៃ ខណៈកម្ពុជាឡើង ១០០ រៀលក្នុងមួយលីត្រ។

ទាំអនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖

១. ព្រុយណេ តម្លៃ ០.៣៨ ដុល្លារ (១,៥៥០​ រៀល) ក្នុងមួយលីត្រ

២. ម៉ាឡេស៊ី តម្លៃ ០.៤៨ ដុល្លារ (១,៩៥០​ រៀល) ក្នុងមួយលីត្រ

៣. មីយ៉ាន់ម៉ា តម្លៃ ១.០៣ ដុល្លារ (៤,១៥០ រៀល) ក្នុងមួយលីត្រ

៤. ថៃ តម្លៃ ១.១៤ ដុល្លារ (៤,៦០0 រៀល) ក្នុងមួយលីត្រ

៥. ឥណ្ឌូណេស៊ី តម្លៃ ១.១៤ ដុល្លារ (៤,៦០០ រៀល) ក្នុងមួយលីត្រ

៦. វៀតណាម តម្លៃ ១.២១ ដុល្លារ (៤,៨៥០ រៀល) ក្នុងមួយលីត្រ

៧. កម្ពុជា តម្លៃ ១.២៨ ដុល្លារ (៥,១៥០ រៀល) ក្នុងមួយលីត្រ

៨. ហ្វីលីពីន តម្លៃ ១.៣៦ ដុល្លារ (៥,៤៥០ រៀល) ក្នុងមួយលីត្រ

៩. ឡាវ តម្លៃ ១.៧១ ដុល្លារ (៦,៨៥០ រៀល) ក្នុងមួយលីត្រ

១០. សិង្ហបុរី តម្លៃ ២.១៥ ដុល្លារ (៨,៦០០ រៀល) ក្នុងមួយលីត្រ។

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ហើយយើងឃើញថា ប្រទេសម៉ាឡេស៊ី និងព្រុយណេមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន៕

Facebook Comments
Loading...