បន្ទាប់ពីរូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្ក ដោយជោគជ័យ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍កាន់តែបង្ហាញនូវការអបអរភាពភ្ញាក់ផ្អើល ស្ញប់ស្ញែង នូវស្នាដៃដ៏ល្អឯក របស់កូនខ្មែរ

0
10294

ព្រះសីហនុ ៖ រូបសំណាក«ព្រះថោងនាងនាគ» ត្រូវបានក្រុមជាងជំនាញ ផ្គុំលើកដាក់តម្កល់រួចរាល់នៅម៉ោង១ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ នៅរង្វង់មូល ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការលើកដាក់តម្កល់នេះ បានប្រព្រឹត្តទៅចាប់ពីព្រលប់ថ្ងៃទី៨ ខែមេសា ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់របស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

រូបសំណាក«ព្រះថោង នាងនាគ» ជាស្នាដៃកូនខ្មែរ ជាអ្នកគិតគូរទៅតាមរចនាបទខ្មែរ និងត្រៀមរៀបចំអភិសេកតាមបែបសាសនា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្រោយការលើករូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្ក ដោយជោគជ័យ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍កាន់តែបង្ហាញនូវការអបអរភាពភ្ញាក់ផ្អើល ស្ញប់ស្ញែង នូវស្នាដៃដ៏ល្អឯក របស់កូនខ្មែរ។

សូមជម្រាបជូនថា រូបបដិមាព្រះថោង នាងនាគ គឺជារូបបដិមាស្ពាន់ធំជាងគេនៅព្រះរាជាណា ចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ ឈរបង្ហាញ ខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគដែល អង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ៕

Facebook Comments
Loading...