ស្ទាវឡើងក ម្នាក់ឃើញស្រីស្អាត កំពុងងូតទឹកក្រោយផ្ទះ ទ្រាំមិនបាន ចាប់ចូលក្នុងបន្ទប់ទឹកធ្វើរឿងនេះ រហូតបានសម្រេច

0
889

បន្ទាយមានជ័យ ៖ យុវជនស្ទាវម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ចាប់ឃាត់ខ្លួននៅវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២  បន្ទាប់ពីយុវជនរូបនោះ ធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវ:ក្មេងស្រីជាអនីតិជន នៅក្នុងបន្ទប់ទឹករហូតដល់បានសម្រេច បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿង ភូសិន ហៅភូ ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ចំណែក្មេងស្រីរងគ្រោះ ឈ្មោះ ក.ដ.ន អាយុ ១២ ឆ្នាំ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ អឿង ភូសិន ហៅភូ បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះរំលោភបានសម្រេច០១លើក នៅក្នុងបន្ទប់ទឹកផ្ទះរបស់ឈ្មោះ បុត្រ ផាត ភេទស្រី អាយុ៣៧ឆ្នាំ នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណ:ម្ចាស់ផ្ទះមិននៅ។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភពិតមែន ខណ:នាងទៅងូតទឹកក្នុងបន្ទប់ទឹកខាងក្រោយផ្ទះ។ ដោយផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យ និងបណ្តឹងរបស់ម្តាយ ឪពុកក្មេងស្រីរងគ្រោះ និងការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ។ ឈ្មោះ អឿង ភូសិន ហៅភូ ត្រូវបានកម្លាំងនគរបាលជំនាញ អធិការដ្ឋានស្រុកស្វាយចេក បានរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Facebook Comments
Loading...