លោក ផែង វណ្ណៈ បានប្រាប់ពីវិធីដែលអាចអោយយើងដឹងបានថា បារមីស្តេចនាគ ចូល ពិត ឬមិនពិត ទាល់តែយកដំបងសំពង……

0
1081

ភ្នំពេញ ៖ រឿងលោកគ្រូមហាជ័យ លោកគ្រូមហាជុំ ប្រកាសថាត្រូវបារមីនាគចូលសណ្ឋិត កំពុងក្លាយជាប្រធានបទក្ដៅ នៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្មែរ ធ្វើអោយប្រិយមិត្តជាច្រើនចោទសួរគ្នាថា តើពិតជាមានបារមីនាគចូលសណ្ឋិតពិតប្រាកដមែន ឬបោកប្រាស់ទេ? ស្រាប់តែ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ លោក ផែង វណ្ណៈ បានប្រាប់ពីវិធីដែលអាចអោយយើងដឹងបានថា ពិត ឬមិនពិត ទាល់តែយកដំបង សំពងក្បាលនាគសិន បើសំពងទៅ អត់ឈឺ បានន័យថា នាគចូលសណ្ឋិត ពិតមែនហើយ។

តាមរយៈគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ បានសរសេរថា «កំពុងឆែកមើលព័ត៌មាន ថ្ងៃនេះ ឃើញមហាជនប្រតិកម្មកក្រើកហ្វេសប៊ុក ពាក់ព័ន្ធនឹងទង្វើសាសនា មិនសមរម្យ ដែលសម្ដែង ដោយក្រុមអាខ្ទើយ ប៉ុន្តែស្ថាប័នពាក់ព័ន្ធ ហាក់ដូចស្ងៀមស្ងាត់ឈឹងហ្មង!»។

លោក ផែង វណ្ណៈ បានសរសេរបន្តថា «មានសំណួរ ជាច្រើនបានសួរខ្ញុំថា រឿងនាគចូលសណ្ឋិត ដែលគេសំដែងលើទន្លេនោះពិត ឬមិនពិត? ខ្ញុំសូមមិនឆ្លើយទេ តែខ្ញុំសូមបញ្ជាក់ប្រាប់ម្ចាស់សំណួរថា បើចង់ដឹងថា នាគចូលសណ្ឋិតពិត ឬមិនពិត ទាល់តែយកដំបង សំពងក្បាលនាគសិន បើសំពងទៅ អត់ឈឺបានន័យថា នាគចូលសណ្ឋិត ពិតមែនហើយ តែបើសំពងក្បាលមួយដំបង នាគស្រែកថាអូយ! នោះគឺនាគបោកប្រាស់ហើយ»។

សូមរម្លឹកថា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោកគ្រូមហាជ័យ ដែលមានឈ្មោះពិតថា ឆេង ប៉េងគុណ បានរៀបចំពិធីបុណ្យរម្លឹកនឹកគុណដល់ស្តេចនាគ នៅកណ្ដាលទន្លេចតុមុខ ។ការធ្វើវិធីរបស់លោកគ្រូមហាជ័យ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកគ្រូរូបនេះ បានបង្ហាញពីសកម្មភាពធ្វើពិធីបួងសួងដល់ស្តេចនាគរាជ្យ ហើយនៅពេលនោះថា មានបារមីព្រះម៉ែនាគ ចូលសន្ធិត ធ្វើឲ្យគ្រូមហាជ័យ ចូលរូបរេរាំយ៉ាងល្វតល្វន់ ហើយថែមទាំង មានការថតវីដេអូផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក ថែមទៀតផង ដោយមិនខ្វល់មហាជនណារិះគន់ សើចចំអកឡើយ អ្នកណាជឿក៏ជឿ អ្នកណាមិនជឿ ក៏ហីទៅ៕ សហការី

Facebook Comments
Loading...