ទំនប់ម្លេច ជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយនៅខេត្តកំពត កំពង់បង្អួតសម្រស់ដល់ភ្ញៀវទេសចរណ៍ជិតឆ្ងាយ

0
154

កំពត ៖ ទំនប់ម្លេច ជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយនៅខេត្តកំពត ភ្ញៀវទេសចរនឹងមានអារម្មណ៍ស្រស់ស្រាយ រំសាយរាល់ទុក្ខកង្វល់ទាំងឡាយជាមួយនឹងសម្រស់ជួរភ្នំខៀវស្រងាត់ ទឹកថ្លាយង់គួរឱ្យចង់លេង ខ្យល់ជំនោរបក់ត្រសៀកៗ។ មានខ្ចុះតូចៗសម្រាប់សម្រាកលម្ហែជាច្រើនតូប នៅជាប់មាត់ទឹកក៏មាន ក្រោមម្លប់ឈើក៏មាន ហើយនៅក្នុងខ្ចុះក៏មាន អង្រឹងសម្រាប់អង្គុយលេងផងដែរ។

អ្នកទេសចរទាំងជាតិ និងអន្តរជាតិបានមក ស្រូបយកខ្យល់អាកាសបរិសុទ្ធ លេងទឹក ពិចនិច គយគន់មើលទេសភាពព្រៃព្រឹក្សា និងថតរូបទុកជាអនុស្សាវរីយ៍។ ទំនប់ម្លេចនេះមានទីទាំងនៅក្នុងភូមិត្រពាំងឈើទាល ឃុំជ្រេស ស្រុកជុំគិរី ខេត្តកំពត៕

Facebook Comments
Loading...