មនុស្ស៤នាក់បានស្លា..ប់ និងមនុស្សចំនួន១៧ ១៨៥នាក់បានជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារគ្រោះទឹកជំនន់នៅប្រទេសម៉ាឡេស៊ី

0
917

បរទេស ៖ គ្រោះទឹកជំនន់នៅក្នុងរដ្ឋ Kelantan និងរដ្ឋ Terengganu នៅភាគខាងជើង បានបង្ខំឲ្យប្រជាជនចំនួន១៧ ១៨៥នាក់ នៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាពចំនួន១៤០កន្លែង នេះបើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងគ្រោះទឹកជំនន់នេះមានមនុស្ស ៤នាក់បានស្លាប់នៅក្នុងរដ្ឋ Kelantan ដែលទឹកជំនន់បានឡើងដល់កម្រិត ២ម៉ែត្រនៅក្នុងតំបន់មួយចំនួន ជាពិសេសស្រុក Kema​man នៅក្នុងរដ្ឋ Terengg​anu ត្រូវបានវាយប្រហារខ្លាំងបំផុត ខណៈដែលទឹកជំនន់នៅបន្តកើនឡើង ហើយកម្រិតទឹកទន្លេ​នៅក្នុងស្រុកនោះស្ថិតក្នុងកម្រិតភាពអាសន្ន។

គ្រោះទឹកជំនន់នេះបានប៉ះពាល់ដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់សិស្សានុសិស្សចំនួន ៣០០នាក់ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមីនានេះ។ អាជ្ញាធរមូលដ្ឋាន និងវិស័យអប់រំនៅក្នុងរដ្ឋដែលរងគ្រោះបានផ្ទេរសិស្សានុសិស្សទៅកន្លែងមានសុវត្ថិភាពដើម្បីធ្វើការប្រឡង។

នៅពេលមុននេះ ភ្លៀងមូសុងខ្លាំងដែលបានចាប់ធ្លាក់ពីពាក់កណ្តាលខែធ្នូដល់ដើមខែមករា បាននាំឱ្យមានគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

មនុស្សប្រហែល ៥០នាក់បានស្លាប់ និង ១២៥ ០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ដោយអាជ្ញាធរបានកត់ត្រានូវការខូចខាតដែលមានតម្លៃជាង ១,៤៥ប៊ីលានដុល្លារអាម៉េរិក៕(ប្រភព VNA )

Facebook Comments
Loading...