សម្តេចតេជោ ហ៊ុន សែន ៖ពេលខាងមុខនេះនឹងមានការបង្កើនល្បឿនបើកបរដល់ក្រោម ១២០គ.ម/១ម៉ោង នៅតាមផ្លូវល្បឿនលឿនមួយចំនួន

0
777

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពី ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នេះថា “ពេលខាងមុខនេះ នឹងមានការបង្កើនល្បឿនបើកបរដល់ក្រោម ១២០គ.ម/១ម៉ោង នៅតាមផ្លូវល្បឿនលឿនមួយចំនួន។ ផ្លូវល្បឿនលឿន បើយើងកំណត់ល្បឿន ៨០គីឡូម៉ែត្រក្នុង១ម៉ោង វាលែងត្រឹមត្រូវហើយ យ៉ាងហោចណាស់ក៏ក្រោម ១២០/១ម៉ោង ដែរ។ ច្បាប់របស់យើងបច្ចុប្បន្ន អនុញ្ញាតឲ្យបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រនៅទីប្រជុំជន និង៨០គីឡូម៉ែតនៅកន្លែងផ្លូវទូលាយ។ តែបើតាមច្បាប់ផ្លូវល្បឿនលឿន គឺត្រូវអនុញ្ញាតឲ្យបើកបរក្នុងល្បឿនក្រោម ១២០គីឡូម៉ែត្រក្នុងមួយម៉ោង”។

កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ៕

Facebook Comments
Loading...