វិធីសាស្រ្តរបស់ចិន គឺផ្ទុយស្រឡះពីវិធីសាស្រ្តរបស់ប្រទេសមួយចំនួនដែលមានបំណងបង្កើតវិបត្តិ និងទទួលបានអត្ថប្រយោជន៍ពីវិបត្តិនោះ

0
1686

បរទេស ៖ ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយនៃបញ្ហាអ៊ុយក្រែន ហើយវិធីសាស្រ្តរបស់ចិន គឺផ្ទុយស្រឡះពីវិធីសាស្រ្តរបស់ប្រទេសមួយចំនួនដែលមានបំណងបង្កើតវិបត្តិ និងទទួលបានអត្ថប្រយោជន៍ពីវិបត្តិនោះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនតែងតែឈរនៅខាងសន្តិភាព និងយុត្តិធម៌ជានិច្ចជុំវិញបញ្ហាអ៊ុយក្រែន។ លោក វ៉ាង បានកត់សម្គាល់ថា ប្រទេសចិនតែងតែធ្វើសេចក្តីសម្រេចដោយឈរលើគោលជំហរ និងគោលនយោបាយរបស់ខ្លួន ដោយផ្អែកទៅលើបញ្ហា។

លោក វ៉ាង បាននិយាយបន្ថែមថា នាពេលអនាគត ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយនៃបញ្ហាអ៊ុយក្រែន ហើយវិធីសាស្រ្តរបស់ចិន គឺផ្ទុយស្រឡះពីវិធីសាស្រ្តរបស់ប្រទេសមួយចំនួនដែលមានបំណងបង្កើតវិបត្តិ និងទទួលបានអត្ថប្រយោជន៍ពីវិបត្តិនោះទេ។

លោកបាននិយាយថា «ប្រវត្តិសាស្ត្រនឹងឈានដល់ការសន្និដ្ឋានដ៏ត្រឹមត្រូវមួយដែលថា តើវិធីសាស្រ្តមួយណាដែលអំណោយផលជាងចំពោះសន្តិសុខ និងស្ថេរភាពរយៈពេលវែងរបស់អឺរ៉ុប»៕(ប្រភព People’s Daily )

Facebook Comments
Loading...