ធ្លាយដំណឹង សៅ ឧត្តម ចូលផលិតកម្មថ្មីជាមួយងួន សុបិន និងDjកាកា

0
4224

ភ្នំពេញ ៖ អតីតបេក្ខភាពCambodian Idolរដូវកាលទី១និងជាតារាចម្រៀងសម្បុរស្រអែមលោក សៅ ឧត្តម ថ្មីៗនេះមានការទម្លាយថាបច្ចុប្បន្បលោកបានបង្ហាញវត្តមាននៅផលិតកម្មថ្មីB&P Enter tainment Production។មិនតែប៉ុណ្ណោះបទចម្រៀងដំបូងរបស់លោកកំពុងទទួលបានការគាំទ្រពីទស្សនិកជនផងដែរ។

បើតាមការបញ្ជាក់បទដំបូងរបស់លោក សៅ ឧត្តម មានចំណងជើងថា”កំពង់ចាមអើយគេទៅចោលខ្ញុំហើយ”។តាមរយៈការបង្ហាញខ្លួន នៅទ្រនុំថ្មីនេះ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងដោយសារកាលពីកន្លងទៅអ្នកគាំទ្របានដឹងថាលោកជាតារាដែលមានកុងត្រានៅថោនតែពេលនេះលោកបែរជាលេចមុខនៅផលិតកម្មថ្មីផ្សេងទៅវិញ។

ជាមួយគ្នានេះលោក សៅ ឧត្តម បានឲ្យដឹងថាតាមពិតកុងត្រារបស់លោកនៅថោនគឺបានផុតជាយូមកហើយ ក្រោយធ្វើការនៅទីនោះបានរយៈ ពេលជាង២ឆ្នាំ។លោកបន្តថាការចេញពីថោនគឺគ្មានបញ្ហានោះទេគឺជាការចប់កុងត្រាហើយលោកនិងថ្នាក់ដឹកនាំថោនរួមទាំងតារានៅទីនោះនៅបន្ដរាប់អានគ្នាដូចធម្មតា។

លោក សៅ ឧត្តម បាននិយាយទៀតថាការចូលផលិតកម្មB&Pលោក បានចុះកុងត្រារយៈពេល៣ឆ្នាំ ហើយមូលហេតុដែលលោកទៅផលិតកម្មថ្មីនេះគឺដោយសារតែលោក និងម្ចាស់ ផលិតកម្មស្គាល់គ្នា មានការរាប់អានគ្នា។ម្យ៉ាងទៀតនៅទីនោះក៏មាន ការចូលរួមរបស់លោក ងួន សុបិន និងDj កាកាផងដែរ។

លោក សៅ ឧត្តម បន្ថែមថាពេលនេះលោកទើបចេញបានបទថ្មីតែ១បទប៉ុណ្ណោះគឺបទ ”កំពង់ចាម អើយគេទៅចោលខ្ញុំហើយ” តែនៅមុនចូលឆ្នាំខ្មែរនេះលោកក៏បានត្រៀមចេញបទថ្មីៗជាប្រពៃណីរជាតិផងដែរខណៈដែលជាធម្មតាបទ ចម្រៀងរបស់លោកផលិតឡើងគឺតម្រូវតាមទស្សនិកជន គ្រប់វ័យទាំងអស់មិនដែលរើសវ័យនោះទេ៕

Facebook Comments
Loading...