ប្រជាពលរដ្ឋមានជំងឺ ចាស់ជរា ទីទ័លក្រ ចំនួន២០គ្រួសារទទួល​អំណោ​យ​ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ

0
9133

ភ្នំពេញ​ ៖ ប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងទីទ័លក្រចំនួន២០គ្រួសារ ស្ថិតក្នុង​ភូមិកណ្តាល ​របស់​សង្កា​ត់​ព្រែកព្នៅ​ ខណ្ឌព្រែកព្នៅបានទទួលអំណោយដ៍ថ្លៃថ្លាពីលោកឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ កាលពីរព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ដែលមានការចុះចែកតាមគេហដ្ឋានដោយលោកស្រី កែវ រ័ត្នតារា អនុប្រធានក្រុមការងារចុះជួយខណ្ឌ និងលោក ជា ខេមា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ និងក្រុមការងាជាច្រើននាក់ទៀតផងដែរ។​

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រចំនួន២០ គ្រួសារ​ដែល​ពួកគាត់កំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃក្នុងភូមិកណ្តាល ​សង្កាព្រែក​ព្នៅ​នា​ពេលនោះរួមមាន អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួ ទឹកស៊ីអ៊ីវ១យួ​ ថ្នាំពេទ្យចំនួន ០១កញ្ចប់ ព្រម​ទាំងថាវិការ២ម៉ឺនរៀលផង​ដែរ។

ក្នុងកាចែកអំណោយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនេះលោក ជា ខេមា បានពាំនាំនូវការសួរ​សុខទុក្ខ​ពី​លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ចំពោះបងប្អូន​ប្រជា​ព​លរដ្ឋ​ទាំងអស់នៅក្នុងភូមិសំរោងកណ្តាលនេះ ពិសេសបងប្អូនប្រជាពលរដ្ឋមានជំងឺ ចាស់ជរា និងទីទ័លក្រចំនួន២០គ្រួសារនេះ​។​​ ហើយថ្វីត្បិតតែអំណោយទាំងនេះវាតិចតួចមែន​ប៉ុន្តែ​វាអាចដោះស្រាយពេល​ជួបការលំ​បាក​បានមួយគ្រាផងដែរ។

លោកប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ បានមានប្រសាសន៍ទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលមានឈ្មោះទៅបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះឲ្យបានគ្រប់គ្នា ដើម្បីរើសថ្នាក់ដឹកនាំសង្កាត់ដែលយើងពេញចិត្ត ក្នុងការបំរើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សង្កាត់ឲ្យរីកចំរើនរយៈពេល៥ឆ្នាំបន្តទៀត។

លោកបញ្ជាក់ថា មានតែគ​ណៈ​បក្ស​ប្រជាជនកម្ពុជា តែមួយគត់​ដែល​តែងតែដឹង​សុខដឹងទុក្ខ ពីមន្ត្រីបក្សក៍ដូចជាប្រជាពលរដ្ឋ​គ្រប់កាលៈ​ទេ​ស​ជានិច្ច មិនដែលរត់ចោលប្រជាពលរដ្ឋឡើយ។ ហើយតែងតែ​​បម្រើ សំណូមពរ និងសេចក្ដីត្រូវការ​ជូនប្រ​ជាពលរដ្ឋ ពិសេស​នៅពេលប្រជាពលរដ្ឋជួប​ការ​លំបាកតែម្តង​ សូមប្រជាពលរដ្ឋក្នុងភូមិសំរោងកណ្តាលទាំងអស់ ជឿលើគណៈបក្សប្រជាជនកម្ពុជា ហើយ​បោះឆ្នោតជូនគណៈបក្ស ដើម្បីមាន​សុខ​សន្តិ​ភាព​ ​ស្ថិរ​ភាព​ ​និង​មាន​ការ​អភិវឌ្ឍ​រីក​ចំ​រើ​ន​លើ​គ្រប់​វិ​ស័​យបន្តទៀត៕

Facebook Comments
Loading...