ហ្វេនៗជាច្រើនបានបង្ហាញការរីករាយ ពេលឃើញ រ៉េត ស៊ូហ្សាណា បានជំនាញ Business Management

0
674

ភ្នំពេញ ៖ ចាត់ទុកថា ជាការតស៊ូមួយរបស់តារាចម្រៀងកំពុង មានប្រជាប្រិយភាពរូបនេះ ដែល បានលះបង់ពេលវេលា ដើម្បីការសិក្សា រហូតសម្រេចតាមបំណង។ នេះជាអ្វីដែល ឪពុកម្តាយ រ៉េត ស៊ូហ្សាណា ចង់បានចង់ឃើញធំបំផុត កូនបានបញ្ចប់ការសិក្សា មានជំនាញ ច្បាស់ពិតជាប់ប្រាណ។

តារាចម្រៀង និងតារាសម្ដែង វ័យ ក្មេងរូប ស្រស់ របស់ផលិតកម្ម ហង្សមាសនិង រស្មី ហង្សមាសបានបង្ហោះ រូបភាពចំនួន៣សន្លឹក បង្ហាញពី បរិយាកាសកញ្ញាទទួល បរិញ្ញាបត្របញ្ជាក់ ពីសកលវិទ្យាល័យ Raffles international college មុខ ជំនាញ Business Management (ឬ គ្រប់គ្រង ពាណិជ្ជកម្ម) ។ ហ្វេនៗជាច្រើន បានបង្ហាញការរីករាយ នៅពេលតារាវ័យក្មេងរូបនេះតស៊ូ ធ្វើការផងរៀនផង រហូតដើរដល់គោលដៅ សមតាមបំណង។

កាលពីថ្ងៃអាទិត្យទី២៣ ខែមករា ឆ្នាំ២០២២ ម្ចាស់បទ «ត្រូវការកម្លាំងចិត្ត » បានផុសរូបថត ៣សន្លឹកភ្ជាប់ជាមួយនឹង សំណេរ រៀបរាប់ពីសមិទ្ធផលបញ្ចប់ ការសិក្សាថ្នាក់ បរិញ្ញាបត្ររបស់ខ្លួនយ៉ាងដូច្នេះ៖ «រៀនផង ធ្វើការផង ក្នុងពេល តែមួយមិនមែន ជារឿងងាយស្រួលទេ …. តែពេលនេះខ្ញុំ អាចធ្វើ បានហើយបន្ទាប់ ពីការ ខិតខំប្រឹងប្រែងអស់ រយៈពេល4 ឆ្នាំ ខ្ញុំបានបញ្ចប់ការ សិក្សានៅ មហាវិទ្យាល័យ Raffles international college majoring in business management . I did it . After 4 years of hard work I finally graduated from raffles international college majoring in Business Management. <@ rafflescambodia #graduated (https://www.facebook.com/hashtag/graduated?__eep__=6&__cft__%5B0%5D=AZWIv9DU-682b44pu-mq7TcPwH5SV-03vTM5WSCY9O3YmVzBp6UvbCglmKfKBkv-mvkOBnQmYJl0VV08bnyhqJU7-G0tQ-SdG1tXKkFj01gtKW5cCQBrOEYZ_Zu50j-RRMIVqUB1sA356biqL-skwdj6&__tn__=*NK-R) #2022»»។

ជាការកត់សម្គាល់ រ៉េត ស៊ូហ្សាណា ត្រូវបានគេដឹងថា នាងបានកើតមកក្នុងត្រកូលជាអ្នកមានទ្រព្យម្នាក់ មុនពេលដែលនាងចូលប្រឡូក ក្នុងវិស័យសិល្បៈតាមររយៈប្រកួត ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ដោយមានការលើកទឹកចិត្តពីគ្រួសារផងដែរ។

យ៉ាងណាបើទោះបីជាមិនបានជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែតារារូបនេះ ក៏បានជោគជ័យក្លាយជាតារាចម្រៀង ដ៏លេចធ្លោមួយរូបផងដែរក្នុងផលិតកម្ម ហង្សមាស និងរស្មីហង្សមាស ខណៈពេលដែលនាងបានចេញបទថ្មីៗជាបន្តបន្ទាប់ ហើយមានឱកាសសម្តែងក្នុងខ្សែភាពយន្តផងដែរ។ បើទោះបីជាជាប់ដៃប្រឡូកក្នុងសិល្បៈយ៉ាងមមាញឹកយ៉ាងនេះក៏ដោយ ប៉ុន្តែ រ៉េត ស៊ូហ្សាណា មិនបានបោះបង់ចោលការសិក្សារបស់នាងឡើយ ទើបនាងសម្រេចមកដល់គោលដៅដូចថ្ងៃនេះ៕

Facebook Comments
Loading...