ហ្វាវទាំងស្អាតទាំងឆ្លាត Miss Grand International តាំងពីជាប់មករកលុយអោយក្រុមមិនតិចជាង២លានដុល្លារឡើយ

0
19938

នាងNguyen Thuc  Thuy Tien បវរកញ្ញា ដ៍មានសម្រស់គួរអោយចាប់អារម្មណ៍ និងជារាជនីមកុដតួឯក មកពីប្រទេសវៀតណាម បានធ្វើអោយគេភ្ញាក់ផ្អើលណាស់ ហើយម្នាក់ៗមិននឹកស្មាន។ យ៉ាងណា នាងបានបំពេញ បេសកកម្មជាមួយក្រុមហ៊ុនMGI បានប៉ុន្មានខែហើយ ដោយសាងបានប្រាក់ចំណូលមិនតិចម៉ឺនដុល្លារ ចូលដល់ដៃក្រុមហ៊ុន។ ស្រីស្អាតរូបនេះ កំពុងតែរកកម្លាំងដើរថត តាមក្រុមហ៊ុននានា ដើម្បីក្រសោបឱកាសកំពុងមកដល់ និងវាសនាកំពុងមាន។

តាមប្រភព ម្ចាស់ ក្សត្រី  Miss Grand International ទី9  មកពី វៀតណាម គឺជាម្ចាស់ក្សត្រី ដែលរកចំណូលចូល ក្រហ៊ុនច្រើនជាងគេបង្អស់ តាំងពីជាប់មក ចំណូលនាង រកអោយក្រុមហ៊ុន មិនតិចជាង 2លាន$ ឡើយ។ ពេលនេះប្រទេសវៀតណាម កំពុងតែទាក់ទងនាងថតផ្សាយយពាណិជ្ជកម្ម ស្ទើរតែទាំងអស់ទៅហើយ មួយ ពាណិជ្ជកម្ម មិនតិចជាង 50ម៉ឺន $ ទេ។ ម្ចាស់មកុដរូបនេះ ក្រោយបាន គ្រងមកុដ ហាក់មិនមានការសប្បាយចិត្តដោយ ខ្លះថានាងហាក់កាន់ជើងអ្នករៀបចំព្រោះ ចង់បានមកុដ។ ប៉ុន្តែអ្នករៀបចំកម្មវិធី ធ្លាប់ប្រកាស តួឯកដ៍ផូរផង់នេះ ពិតជាសាកសមបំផុត សម្រាប់បំពាក់មកុដ ព្រោះនាងមានអ្វីៗ គ្រប់យ៉ាងដែលទាក់ទាញ ជាងគេ ហើយសមបានលេខ១បំផុត។ ពេលនេះ អ្វីៗ បានប្រែក្លាយទៅជាការណ៍ពិតរួចហើយ និងភារៈកិច្ចបន្តនាងនឹង ធ្វើការងារជាច្រើនទៀតជាមួយក្រុមហ៊ុនបវរកញ្ញា។

ទើបតែ២ឆ្នាំនេះទេ ដែលការប្រកួត មីសក្រែន ឆក់បានការចាប់អារម្មណ៍ពីប្រជាជន កម្ពុជា ដែលតាមដាន។ ឯបេក្ខភាពមួយៗសុទ្ឋតែសម្រាំងតាមប្រទេសនីមួយៗ យ៉ាងលម្អិតបំផុតទម្រាំមកឆាក អន្តរជាតិបាន។ កម្ពុជាយើងក៍មានមោទនភាពណាស់ដែរ ដោយសារបេក្ខនារី ទៅប្រកួតឃើញថា មានទេពកោសល្យល្អហើយ ចំណេះដឹងក៍ចូលចុះជាមួយប្រទេសផ្សេងៗបាន៕

Facebook Comments
Loading...