សង្ស័យ«អូនមិនអាចរស់អត់បងបានឡើយ» បានជានារីវ័យក្មេងម្នាក់ មានជ.ម្លោះពា.ក្យស.ម្តីជាមួយគូរដណ្តឹង មិនអោយទៅស៊ីការ មកលោតទឹកពីលើស្ពានជ្រោយចង្វារដើម្បីបញ្ចប់ជីវិត

0
258

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ពិតជាមានចិត្តស្មោះ និងប្រុសស្នេហ៏មែន មានជម្លោះតិចតូច ជាមួយគូរដណ្តឹង រឿង មិនអោយទៅ ស៊ីការជាមួយ ហៅ ម៉ូតូកង់បី ជិះ មកឈរលើស្ពាន ប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ សង្ស័យ ចង់បង្ហាញចិត្តស្មោះ ប្រាប់ទៅគូដណ្តឹង អូនមិនអាចអត់បងបានឡើយ ប៉ុន្តែសំណាងណាស់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកកាសែត ជួយទាន់កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមនារីខាងលើបានរៀបរាប់ឲ្យដឹងថា គាត់មានឈ្មោះ អាហ្សា អាយុ២០ឆ្នាំ ស្នាក់នៅម្ដុំផ្សារឈូកមាស គាត់បាន ខ្លួន ស្រ លាញ់គ្នាជាមួយសង្សារយូរឆ្នាំមកហើយ ឪពុកម្ដាយ ក៏បានដឹងឮអស់ហើយដែរ ហើយមួយរយះនេះ តែរកាំរកូស នឹងគ្នាហើយម្យ៉ាង គូរដណ្តឹងនាង បានទៅធ្វើការឆ្ងាយពីគ្នា នាងពិបាកចិត្តពេកក៏ ជិះកង់បីចេញពីផ្ទះ មកលើស្ពាន ជ្រោ យចង្វារ ដើម្បីសម្លាប់ខ្លួនតែម្តង ប៉ុន្តែ មិនបាន សម្រេច ដោយសារបានបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ជួយ ស .ង្គ្រោះ ទាន់ ។ហើយចំពោះមូលហេតុគឺដោយសារតែតូច ចិត្តគូ ស្នេហ៍របស់ខ្លួនមិនឲ្យទៅស៊ី ការជាមួយ។ នារីរូប នោះ បានបញ្ជាក់ថា មិនមែនតែរឿង តូចចិត្តគូស្នេ ហ៍ របស់ ខ្លួន មិនឲ្យទៅស៊ី ការជាមួយនោះទេ គឺមានរឿង ហ្នឹងមួយទេ មាន រឿងផ្សេងច្រើនទៀតដែលគាត់ដោះស្រាយមិនចេញ ក៏មក លើស្ពានជ្រោយចង្វារ ក៏ចង់បញ្ចប់ជីវិត្ត តែម្តង។

ប្រភពដដែលបន្តថា ក្រោយពីមានការលួងលោម ណែនាំ ពីសំណាក់ ប្រជាពលរដ្ឋ និង ក្រុមអ្នកសារព័ត៌មាន ក៏ដូចជា សមត្ថកិច្ច កុំឲ្យនាងគិតខ្លី ព្រោះជីវិត្តមនុស្ស មានតម្លៃណាស់ កុំដើម្បីតែរឿងតិចតូច មកប្រល័យជីវិត្ត ខ្លួនឯងបែបនេះ តើឲ្យ អ្នកមានគុណ ឪពុកម្តាយ យកមុខទៅទុកឯណា ។ក្រោយ ពីមានការអប់រំ រួច ក៏ បានសុំលេងទូរសព្ទសង្សាររបស់គាត់ ដើម្បីមកយកគាត់ត្រឡប់ទៅផ្ទះវិញ ហើយនាង សន្យាថា មិនមកលើស្ពានជ្រោយចង្វារទៀតនោះទេ ។

សូមបញ្ជាក់ថា រយះពេលជិតមួយខែដើមឆ្នាំ២០២២នេះ តាមតួលេខក្រៅផ្លូវការ មានអ្នកមានវិបត្ត័ មកប៉ុនប៉ងលោតពីលើស្ពានជ្រោយចង្វារ មានចំនួន៧ករណីមកហើយ៕

Facebook Comments
Loading...